លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

កម្មកររោងចក្រម្នាក់ត្រូវបានឃាតក អារកសំលាប់យ៉ាងអាណោចអាធម្មនៅក្នុងរោងចក្រឃុំកណ្តៀងរាយ ស្រុកស្វាយទាប

ខេត្តស្វាយរៀង÷ប្រទះឃើញស្រ្តីកម្មកររោងចក្រម្នាក់ត្រូវឃាតកអារកសំលាប់ក្នុងថ្លុកឈាមទាំងព្រឹកព្រលឹម ថ្ងៃទី .២២.១១. ២០១៩ នៅចន្លោះ៥ដល់ ម៉ោង ៧. និង០០ នាទី ព្រឹក នៅក្នុង រោងចក្រ ធីវ៉ាយស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ក្នុងភូមិ ដើមពោធិ៍ ឃុំ កណ្ដៀងរាយស្រុក ស្វាយទាប ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយឃាតកអារកសំលាប់មាន ឈ្មោះ ខឹម ពិសាល ភេទស្រីអាយុ២៤ឆ្នាំរស់នៅភូមិព្រៃឈើទាល ឃុំព្រៃទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

បើតាមប្រភពនៅកន្លែងកើតហេតុបន្តថា រាល់ថ្ងៃពេលកម្មកររោងចក្រចូលទៅបំរើការងារចាប់ពីម៉ោង៦ចន្លោះម៉ោង៧ព្រឹកគឺមានកម្មកររោងចក្របាននាំគ្នាដើរចូលទៅបំពេញការងារធម្មតា ចុះហេតុអ្វីថ្ងៃនេះបែជាជនរងគ្រោះទៅម្នាក់ឯងមុនគេទៅវិញ។

កម្មករម្នាក់បានបង្ហើបអោយដឹងថាពាក់ព័ន្ធករណីឃាតកម្មអារកសំលាប់កម្មការិនីរោងចក្រប្រហែលជាជនសង្ស័យ និងអ្នករងគ្រោះណាត់ជួបមុនម៉ោងកម្មករចូលបំរើការងារទើបឱកាសល្អជនសង្ស័យអារកសម្លាប់ដោយគ្មាននាក់ឃើញហេតុការណ៍បែបនេះ។

ពាក់ព័ន្ធករណីឃាតកម្មសំលាប់កម្មការិនីក្នុងរោងចក្រនេះដែលសម្ថកិច្ចកំពុងដុតដៃដុតជើងដើម្បីស្វែងមុខឃាតកមកផ្តន្ទាទោសទៅតាមច្បាប់។

គួរបញ្ជាក់ផងដែរក្នុងការសើបអង្កេតករណីឃាតកម្មអារកសំលាប់កម្មការនីរោងនៅតំបន់សេដ្ឋកិច្ចហ្គីហារីសស៍ខាងលើខាងសន្តិសុខតំបន់មិនអនុញ្ញាត្តិអោយក្រុមសាព័ត៌មានចុះផ្តិតរួបភាពជនរងគ្រោះនោះទេរហូតដល់ម៉ោង11/30នាទីថ្ងៃត្រង់នេះ៕

FB_IMG_1574402651906 FB_IMG_1574402658544 FB_IMG_1574402654797

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!