លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

សម្ដេច​ក្រឡាហោម ស ខេង៖ គ្រោះថ្នាក់​ចរាចរណ៍បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជាខាតបង់​ថវិកា​ក្នុង​មួយឆ្នាំៗ​រាប់ លាន​ដុល្លារ

ភ្នំពេញ៖ ​តាម​ការប៉ាន់ប្រមាណ​គ្រោះថ្នាក់​ចរាចរណ៍ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខាតបង់​ថវិកា​ក្នុង​មួយឆ្នាំៗ​ជាច្រើន​លាន​ដុល្លារ ដោយ​មិន​គិត​ផល​លំបាក​សង្គម​ដូចជា ការ​បន្សល់ទុក​ជនពិកា​រ កុមារកំព្រា ស្ដ្រី​មេម៉ាយ និង​ធ្វើ​ឲ្យ​គ្រួសារ​មួយចំនួន ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

នេះបើតាមប្រសាសន៍របស់ ​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្លែងក្នុងឳកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ និង​យុទ្ធនា​ការដើរ​ដោយ​សុវត្ថិភាព​​ កាលពី ថ្ងៃអាទិត្យទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។

​​ជា​មធ្យម​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​១១​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយថ្ងៃ ដែល​ធ្វើឱ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ​ប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ព្រមទាំង​បន្សល់ទុក​ជនពិការ​ទាំ​ង​កាយ​និង​ស្មារតី ស្ត្រី​មេម៉ាយ កុមារកំព្រា ដែល​បណ្ដាលឱ្យ​ងាយ​ធា្ល​ក់​ក្នុង​អន្ទាក់​នៃ​ភាពក្រីក្រ​។​

​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា កត្តា​ដែល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​លើសលប់​ប្រមាណ​៩០% គឺ​បណ្ដាលមកពី​កត្តា​មនុស្ស តាមរយៈ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​បរជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ជាដើម​។​

​តួលេខ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ដែល​បង្ហាញ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង ចំនួន​៣,១៥៩​លើក បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​១,៥២១​នាក់ និង​របួស​៤,៧២១​នាក់ គិត​ជា​មធ្យម​គឺ​ស្លាប់​ជាង​៥​នាក់ និង​របួស​១៧​នាក់ ក្នុង​មួយថ្ងៃ​។​

ដើម្បីសុវត្ថិភាព សុភមង្គលគ្រួសារ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់ ពោលគឺ​ផ្ដោតលើ​សុវត្ថិភាព​ចរាចរណ៍​ផ្ទាល់ខ្លួន និង​អ្នករួមដំណើរ និង​ត្រូវ​ចងចាំ​ប្រសាសន៍​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​៕ ​2edf61f2-0921-489b-bf81-4939bc02cb43 5a95bbb4-e2a1-4211-acfc-fe6b0d397ac1 f9edc41d-ed05-4f31-91a7-596b132a73b0 (1)

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!