ភ្នំពេញ៖ កញ្ញា ដួង ស្រីពេជ្រ ជាតារាសម្តែងស្រីវ័យក្មេង បន្ទាប់ពីនាងបានទៅចូលរួមខួបកំណើតរបស់ លោក ម៉ាដូណា កាលពីយប់ថ្ងៃទី២៤ ខែឧសភានោះ ហើយក្រោយពីនាងបានលេច វត្តមានជាសាធារណៈ រូបថតរបស់នាងដែលតុបតែងខ្លួន ឈុតសិចស៊ី បញ្ចេញសាច់ដើមទ្រូងទ្រលក់ ទ្រលន់លេចចេញគល់ដោះទាំងទ្វេ ដែលមើលឃើញស្រស់ៗ ត្រូវបានអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម Facebook នាំគ្នា Share និង Comment រិះគន់ទៅលើនាង មិនសំចៃមាត់ ដោយខ្លះដៀលត្មេះនាងថាជាមនុស្សស្រីឥតខ្មាស់ និងខ្លះទៀតថាជាមនុស្សស្រីបំផ្លាញប្រពៃណីវប្បធម៌ខ្មែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានប្រតិកម្មដោយផ្ទុះឡើង នៃសកម្មភាព បង្ហោះរូបថតកញ្ញា ដួង ស្រីពេជ្រ ពាសពេញ ហើយធ្វើការរិះគន់ ដោយប្រើពាក្យសម្តី អសុរោះប្រមាថនាង ថាជាស្រីលក់ខ្លួន និងជាស្រីគ្មានការខ្មាស់អៀនជាដើម បន្ទាប់ពីពួកគេបានឃើញតៗគ្នានូវរូបភាព ដែល ការស្លៀកពាក់តុបតែងខ្លួន បែបជានារីសិចស៊ីលើសពីសេចក្តីថ្លៃថ្នូរ បញ្ចេញសាច់ ដើមទ្រូង ដែលធ្វើឲ្យក្រុមអ្នកលេង Facebook ជាពិសេសស្ត្រីភេទភ្ញាក់ផ្អើល និងមានការខ្មាស់អៀនជំនួស ហើយមិនត្រឹមតែស្ត្រីភេទរិគន់នោះទេសូម្បីតែបុរស់ដែលជាធម្មតា ចូលចិត្តមើលរបស់កេរ្តិ៍ខ្មាស់ស្ត្រីក៍ដោយក៏គេបែរជាទប់ចិត្តមិនបាន ហើយធ្វើការរិះគន់យ៉ាងគ្រោតគ្រាត ដោយពាកអសុរោះណាស់ ក្នុង Comment មតិរប់សពួកគេ ។
ជាការពិតណាស់ ទម្រាំតែបានក្លាយខ្លួន ជាតារាមួយដួង ម មានកេរ្តិ៍ឈ្មោះឈ្បីល្បាញ ក្នុងវិថី សិល្បៈ មិនមែនជារឿងងាយស្រួលនោះទេ ហើយអ្វីដែលអ្នកសិល្បៈ ស្ទើរតែទាំងអស់ មានការភ័យខ្លាចមិនចង់ ជួបនោះ គឺការប៉ះទង្គិច ជាមួយការរិះគន់ និងរឿងអាស្រូវ ព្រោះថារឿងនេះ អាចធ្វើឲ្យពួកគេ បាត់ប្រជាប្រិយភាព យ៉ាងគំហុក។ តួយ៉ាងដូចជា តារាសម្តែងស្រីវ័យក្មេង កញ្ញា ដួង ស្រីពេជ្រ នាពេលកន្លងមក ធ្លាប់បានរក្សាកេរ្តិ៍ឈ្មោះ មិនឲ្យប៉ះពាល់នឹងរឿងអាស្រូវឡើយ តែអ្វីដែលនាងខ្លាចរអានោះ បានកើតឡើងលើនាង ដោយកាលពីពេល ថ្មីៗនេះ នាងបានទទួលរងព្រនង់ ការរិះគន់មិនសំចៃមាត់ ដោយក្នុងនោះ មានអ្នកខ្លះបាន ជេរប្រមាថ នាងនូវពាក្យ អសុរោះមួយចំនួនទៀតផង ។ ហើយអ្នកខ្លះបានអំពាននាវ ឲ្យស្ថាប័នមានសមត្ថកិច្ច រួមជាមួយក្រសួងវប្បធម៌ ចេញមុខមកទប់ស្កាត់កុំឲ្យតារារូបនេះបញ្ចេញផ្លោកដោះជាសាធារណៈជា លើកទី៣ ទី៣ទៀត។
ជាមួយនឹងរលករិះគន់ដៀលប្រមាថ ដោយកំហឹងពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook កំពុងតែពុះកញ្ច្រោលនោះ យើងមិនទាន់អាចសុំមតិបកស្រាយពីតារាសម្តែង កញ្ញា ដួង ស្រីពេជ្រ បានទេ នៅថ្ងៃនេះ៕