ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញកំទេចសម្រាមគ្រប់ប្រភេទ បានធ្លាក់ចូលទៅក្នុងលូបង្ហូរទឹកស្អុយ ត្រង់ចំណុចសំបុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅបណ្តាលឱ្យកកស្ទះហូរទឹកពីលើគម្របលូ អស់រយៈពេលជាយូរថ្ងៃ រហូតដល់វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ អភិបាលខេត្តប៉ៃលិន បានប ញ្ជាឱ្យអាជ្ញាធរស្រុកសាលាក្រៅដឹកនាំក្រុមការងារខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រអេស្កវ៉ាទ័រទៅជីកកកាយបើកគម្របលូ ដើម្បីចូកយកថង់ សំបកដបទឹកសុទ្ធ និងសម្រាមផ្សេងៗ ចេញពីលូដើម្បីកុំឱ្យបង្កការស្ទះតទៅទៀត ។
ប្រភពព័ត៌មានពីលោក មាស សាវ៉ាត មេភូមិផ្សារព្រំ បានរៀបរាប់ឱ្យដឹងថា ដោយ សារប្រជាពលរដ្ឋមួយចំនួន ខ្វះការយល់ដឹងចំពោះការចាក់ចោលសម្រាម ដោយអ្នកខ្លះបោះចោលក្នុងលូ លុះយូរៗទៅ បណ្តាលឱ្យកកស្ទះក្នុងលូទឹកស្អុយហូរទៅណាលែងកើត បណ្តាលឱ្យហូរលើគម្របលូ ជះក្លិនស្អុយអាសោច ទើបកាលពីព្រឹកថ្ងៃទី២៣ រហូតដល់ ព្រឹ កថ្ងៃទី២៤នេះ ប្រជាពលរដ្ឋនៅបន្តនាំគ្នាកើបសំរាមចេញពីក្នុងលូ បន្ទាប់ពីអភិបាលខេត្តប៉ៃ លិន បញ្ជាឱ្យអភិបាលស្រុកសាលាក្រៅ ដឹកនាំក្រុមការងារខាងមន្ទីរសាធារណការ និងដឹក ជញ្ជូន ឱ្យយកគ្រឿងចក្រទៅបើកគម្របរួចមក ។ លោកបន្តទៀតថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋ មន្ត្រីរាជការ បាននាំគ្នាចូកកកាយយកសម្រាមទាំងនោះចេញស្រឡះល្អ ហើយ តែនៅថ្ងៃស្អែកបន្តទៀត ។
លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវថ្នល់ លើគម្រ បលូ មិនត្រូវបន្តនាំគ្នាបោះសម្រាមចោលទៅក្នុងលូទឹកស្អុយនេះឡើយ ព្រោះអាចឱ្យកក ស្ទះហូរចុះទៅក្រោមមិនរួច បណ្តាលឱ្យហូរលើផ្លូវ បង្កជាក្លិនអាក្រក់ប៉ះពាល់ដល់សុខភាព យើងម្នាក់ៗដែលរស់នៅក្បែរនោះដែរ ។ ដូច្នេះបន្ទាប់ពីអាជ្ញាធរស្តារលូនេះហើយ បងប្អូន ទាំងអស់ ត្រូវតែរក្សាអនាម័យ ត្រូវដាក់សម្រាមក្នុងថង់ ឬធុង រួចឱ្យរថយន្តដឹកទៅចាក់ចោ លនៅទីលានចាក់សម្រាម ទើបនៅថ្ងៃខាងមុខមិនបង្កឱ្យមានការកកស្ទះលូទៀតឡើយ ។
ចំណែកប្រជាពលរដ្ឋបានលើកឡើងថា ខណៈអាជ្ញាធរកំពុងតែយកគ្រឿងចក្រទៅ បើកគម្របលូ ស្រាប់តែមានជនអគតិមួយចំនួនបានចេញមកហាមឃាត់ ដោយសំអាងថា ដីត្រង់ចំណុចសំបុកចាប នៅក្បែរលូទឹកស្អុយនោះជាដីទំនាស់ មិនត្រូវឱ្យអាជ្ញាធរឬនរណា ម្នាក់ប៉ះពាល់នោះឡើយ ។ តែទោះបីជាយ៉ាងណា អាជ្ញាធរមានតួនាទីគ្រាន់តែបើកលូបង្ហូរ ទឹកស្អុយចេញពីផ្លូវប៉ុណ្ណោះ មិនមានអ្វីពាក់ព័ន្ធក្នុងរឿងនេះទេ ហើយក៏បន្តនាំគ្នាបើកគម្រប លូរហូតដល់បានសម្រេច និងយកសម្រាមចេញផងដែរ ៕