ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​បង្ក្រាប​បាន​ករណី ចោកាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​មណ្ឌលគិរី​

មណ្ឌលគិរី​៖  ស្រី​ម្នាក់​ក្នុងចំណោម​បក្សពួក ០៣ នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បង្ក្រាប បាន​ករណី ពាក់ព័ន្ធ​នឹង​ករណី​ចោរ​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​មណ្ឌលគិរី ដោយ​ប្រមូល​បាន ប្រមូល​បាន​ម៉ូតូ​ពី​គ្រឿង កាលពី​វេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ត្រង់​ចំណុច​ភូមិ​ពូ​ទ្រូ ក្នុង​សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា លោក​បាន​បញ្ជា​កម្លាំង​អាវុធហត្ថ​ខេត្ត​បើក​ប្រត្តិបត្តការណ៍​ចុះ​ស្រាវជ្រាវ បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​ត្រូវ​ក្រុមចោ ខាងលើ​ធ្វើ​សកម្មភាព កាច់ក នឹង​កាត់​ច្រ​វ៉ាក់ កាលពី​យប់​ថ្ងៃ​ទី​30​ខែតុលា​ឆ្នាំ​2015 ដែល​កើត​នៅ​ភូមិ​ចំការ​តែ នឹង​ភូមិ​មាន​លាភ ក្រុង​សែ​មនោរម្យ​ខេត្ត​មណ្ឌលគិរី ទើប​កម្លាំង​អាវុធហត្ថ​បាន​ធ្វើ​ការត្រួតពិនិត្យ​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត នឹង​មាន​ការចូលរួម​ពី​កម្លាំង​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី សមត្ថកិច្ច​ឃាត់​បាន​បក្សពួក​ចោ​ចំនួន​ម្នាក់ ព្រមទាំង​ម៉ូតូ​ពីរ​គ្រឿង ចំណែក​ជនសង្ស័យ​ពីរ​នាក់​ទៀត​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ស្រមោល ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ យៀង សេង​ថៃ ភេទ​ស្រី​អាយុ​29​ឆ្នាំ មាន​ទីលំនៅ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចំណែក​ជន​ស​ង្ស័​ពីរ​ទៀត​តាម​ចំលើយ​សារភាព​នៅ​ទី​បញ្ជាក​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ម្នាក់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ្ណ​ហើយ​ឈ្មោះ នី ភេទ​ប្រុស​អាយុ​20​ឆ្នាំ នៅ​ខេត្ត​ព្រៃវែង​។​

​គួរ​រំលឹក​ដែ​ថា កាល​យប់​ថ្ងៃ​ទី​30​ខែតុលា ឆ្នាំ​2015 ក្នុង​ក្រុង​សែន​មនោ​រម្យ កើតមាន​ករណី​កាច់ក ម៉ូតូ ចំនួន​2​ករណី ដែល​កើត​នៅ​ទីតាំង​ខុសគ្នា ដែលក​រ​ណទី​1​កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវបាន​ក្រុម​ចោ​ធ្វើ​សកម្មភាព​កាត់​ច្រ​វ៉ាក់​យក ម៉ូតូ សង​សេរី​2015​ដែល​មាន​ម្ចាស់​ឈ្មោះ ឌឹ​ម ប៊ុន​ធឿន​ភេទ​ប្រុស​អាយុ​39​ឆ្នាំ នឹង​ករណី​ទី​2​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សឿ គីម​សាន ភេទ​ស្រី​អាយុ​39​ឆ្នាំ​។

​បច្ចុប្បន្ន ម៉ូតូ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​យក​មក​រក្សាទុក​ធ្វើការ​ស្រាវជ្រាវ មុន​ប្រគល់អោយ​ម្ចាស់​ម៉ូតូ​វិញ​៕

 

2015_11_01rt5 (1) 2015_11_01rt5 (2)

Share Button
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!