មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ម៉ោងប្រមាណ៩ ព្រឹកនេះ កងកំលាំងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ដឹកនាំលោក ភោគ ចន្ធី មេបញ្ជាការរងខេត្តបានចុះ ឆែកឆេរបន្ទប់ជួលស្នាក់នៅរបស់ជនល្មើស បានរកឃើញមូតូ ចំនួនពីរគ្រឿងបន្ថែមទៀត ដែលជាករណី តែមួយនឹងមុខសញ្ញា ថ្ងៃមុន។
មូតូពីរគ្រឿង មានមួយ មូតូ Honda wave ពណ៌ខ្មៅ នឹងមួយទៀត Honda Dream ពណ៌ខ្មៅ ដោះស្លាកលេខចេញ ។ តាមការសារភាពរបស់ស្រីជាសង្សាដែលរស់នៅក្នុងបន្ទប់ជួលផ្ទាល់បាន ប្រាប់សារព័ត៌មាន យើងឲ្យដឹងថា ខ្លួននាង និងជនល្មីសបានស្គាល់គ្នាជាងបីខែមកហើយ ដោយខ្លួននឹងជនល្មើសមិនដឹងពីប្រវត្តិច្បាស់ទេ ដោយឃើញជនល្មើសស្លៀកពាក់ខោអាវ ស្អាតបាត ហើយស្មានតែជាអ្នកធ្វើការត្រឹមត្រូវ ព្រោះខ្លួនព្យាយាមសួរពីមុខរបរ រាល់ថ្ងៃ ដែរ តែមិនព្រមប្រាប់ ។
នៅមុនថ្ងៃកើតហេតុ ខ្លួនបានឃើញគាត់ទិញសាច់មកធ្វើអ្វី ? តែគាត់ឆ្លើយថាទិញអោយឆ្កែវាស៊ី! នាងក៏ចេះតែមានការសង្ស័យ។ នៅយប់ថ្ងៃដដែលក៏ឃើញជនល្មើសបានមូតូដូចខាងលើមកទុកក្នុងបន្ទប់ជួលខ្លួន ដោយមិនប្រាប់ថា ជាម៉ូតូអ្នកណា ដល់ពេលខាងសមត្ថកិច្ចចុះឆែកឆេរ បានដឹងថាសង្សាខ្លួនជាចោរប្លន់មូតូសោះ ។
នៅម៉ោងជាង១១ ព្រឹកខាងកងរាជអាវុតហត្ថបានបញ្ជូន ខ្លួនជាជនសង្ស័យមក សាលាដំបូងខេត្ត ៕