ការលក់សិទ្ធិធ្វើអាជីវកម្មជាផ្លូវការ កំពុងតែមានការរីកលូតលាស់ជាលំដាប់នៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាជាខ្លា សេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ីនាពេលថ្មីៗនេះ ។
នេះជាលើកដំបូងនៅកម្ពុជា និងជាមោទនភាពនៃប្រជាជនកម្ពុជា ដែលក្រុមហ៊ុន ធី សប ជាម៉ាកយីហោក្នុងស្រុក របស់ប្រទេសកម្ពុជា បានប្រកាសលក់សិទ្ធិធ្វើអាជីវកម្មជាផ្លូវការនៅក្នុងពិធីសម្ពោធស្លាកសញ្ញាយីហោថ្មីរបស់ ធី សប នៅ សណ្ឋាគារ សូហ្វីតែល កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ ដែលមានការចូលរួមគាំទ្រយ៉ាងច្រើនពីសហគ្រិនឆ្នើមក្នុងស្រុក ដូចជា ឯកឧត្តម បណ្ឌិត តាន់ មន្និវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងប្ញទ្ធីគ្រ៉ីប និងលោក ឌិន សុមេធារិទ្ធ ជាស្ថាបនិក និងនាយក ប្រតិបត្តិរបស់សណ្ឋាគារដ៏ឮល្បីឈ្មោះមួយ គឺ Fangipani Villa Hoetl Group ដែលលោកបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិ យសចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានគុណតម្លៃរបស់លោក ។ ការប្រកាសលក់សិទ្ធិអាជីវកម្មនេះ ក្នុងគោល បំណងដើម្បីជម្រុញសេចក្តីប្រាថ្នារបស់សហគ្រិនវ័យក្មេង និងជួយបង្កើនឱកាសការងារ បន្ថែមទៀត សម្រាប់យុវជនកម្ពុជា ក្នុងការវិនិយោគជាមួយពួកគេ ដើម្បីជួយឱ្យពួកគេក្លាយជាអ្នកជំនាញវិជ្ជាជីវៈក្នុងអាជីពរបស់ខ្លួន និងរកប្រាក់ចំណូលបាន ច្រើនបន្ថែមទៀត ។
ធី សប ជាហាងទំនើបស្តង់ដាមួយបាននឹងកំពុងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើ វិស័យគ្រឿងអេឡិចត្រូនិចវៃឆ្លាត ដើម្បីបំពេញនូវគ្រប់តម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ជាមួយនឹងការ រស់នៅសម័យថ្មី បែបស៊ីវិល័យ ។
ដោយមានការជឿទុកចិត្ត និងគាំទ្រពីសំណាក់អតិថិជនជាច្រើន ធី សប បានសម្រេចចិត្តផ្លាស់ប្តូរមុខមាត់ថ្មី ពីអាជីវ កម្មលក្ខណៈគ្រួសារទៅជាក្រុមហ៊ុនធុរកិច្ចស្តង់ដារ ជាមួយនឹងរូបភាពម៉ាកយីហោ T-Shop ថ្មី ។
លោក ប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុន ធី សប បានថ្លែងក្នុងពិធីសម្ពោធនោះថា ក្រុមហ៊ុន ធី សប បានកំពុងរៀបចំផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើនដល់អតិថិជន ដោយយើងបានវិនិយោគពេលវេលា និង ថវិកា ដើម្បីបណ្តុះបណ្តាល លើកទឹកចិត្តផ្គត់ផ្គង់ផ្នែកលក់ និងផ្នែកសេវាកម្មរបស់យើងក្នុងការបំរើសេវាអតិថិជន និងជំនាញ ផ្នែកលក់ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរឡើង និងធ្វើឱ្យអតិថិជនរបស់យើងពេញចិត្ត ដែលបានទទួលការបណ្តុះបណ្តាល ដោយក្រុមហ៊ុន សឹង្ហបុរី មួយឈ្មោះ JM Asia ដែលលោក Philip Fong ជាគ្រូបណ្តុះបណ្តាលដោយផ្ទាល់ ។ លោកបានបន្ថែម ថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន ធី សប គឺចង់ក្លាយជាក្រុមហ៊ុន ដែលឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងការនាំចូលសម្រាប់ ការលក់រាយ និងចែកចាយបន្តនូវរាល់ឧបករណ៍វៃឆ្លាតដែលមានគុណភាពខ្ពស់សម្រាប់ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិច ផ្សេងៗ ។
គុណតម្លៃពិសេសរបស់ក្រុមហ៊ុន ធី សប តែងផ្តល់ជូនអតិថិជន គឺគុណភាព សេវាកម្ម ទំនុកចិត្ត និងបច្ចេកវិទ្យាទាន់ សម័យ ធានាថា ផលិតផលរបស់ ធី សប គឺអ្នកដទៃមិនអាចធ្វើបានដូចយើងឡើយ ។
T-Shop គឺជាគំរូសិទ្ធិធ្វើអាជីវកម្មមួយ ដែលបង្កើតឡើងដោយស្ថិតក្រោមច្បាប់កម្មសិទ្ធិបញ្ញាជាប្រភេទអាជីវកម្ម លក់រាយ ដើម្បីបំពេញតម្រូវការនានា និងជួយបង្កើតគុណតម្លៃល្អសម្រាប់អ្នកគ្រប់គ្នាផងដែរ ។ ដោយផ្តើមចេញពីប្រព័ន្ធ ប្រតិបត្តិការនៃសិទ្ធិធ្វើអាជីវកម្មផ្លូវការ ផ្តល់ជូនអតិថិជនដើម្បីបញ្ជាទិញ និងប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់ ។ ពិសេសជាងនេះទៅទៀត វាផ្តល់នូវគុណតម្លៃតបទៅនឹងការចំណាយរបស់អតិថិជន ។
ធី សប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដោយមើលឃើញពីសក្តានុពលនៃតម្រូវការទីផ្សារខ្ពស់នៃសម្ភារៈប្រើ ប្រាស់គ្រឿងអេឡិចត្រូនិចវៃឆ្លាត ធី សប បានពង្រីកខ្លួនកាន់តែធំ និងរឹងមាំយ៉ាងឆាប់រហ័សក្នុងរយៈពេល ៤ឆ្នាំ ដែលបច្ចុ ប្បន្នមាន ៤សាខា គឺសាខាផ្សារទំនើប ផេន សុល សាខាម៉ៅសេទុង សាខាផ្សារដេប៉ូ និងសាខា T-Shop Plus ។
លើសពីនេះ ទៅទៀត ធី សប នឹងមានគម្រោងបើកដំណើរការសាខាថ្មីមួយបន្ថែមទៀត គឺសាខាព្រះស៊ីសុវត្ថិ និង Franchisee ធី សប ដំបូងគេបង្អស់ នៅសាខាទួលគោក បរិវេណនៃផ្សារទំនើប TK Avenus ក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។
និយាយអំពីផលិតផល និងសេវាកម្មរបស់ហាង ធី សប គឺមានច្រើនប្រភេទ មានគ្រឿងបំពាក់បន្ថែមទូរស័ព្ទដៃ គ្រឿងបំពាក់បន្ថែមរថយន្ត ថ្មីជំនួយទូរស័ព្ទ ឧបករណ៍បំពងសម្លេង និងនាឡិកាវៃឆ្លាត និងសេវាអ៊ុតម៉ូតគ្រប់ប្រភេទ ។
ការប្រកាសលក់សិទ្ធិធុរកិច្ចរបស់ក្រុមហ៊ុន ធី សប នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយលេខធ្លោរនៅក្នុង តំបន់ និងក្នុងសកលលោកសម្រាប់វិស័យឧស្សាហកម្មនៃគ្រឿងបន្លាស់អេឡិចត្រូនិច ។
លោក ប៊ុង ហ៊រ អគ្គនាយកក្រុមហ៊ុន ធី សប បានថ្លែងអំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុន ធី សប សម្រាប់ រយៈពេល ៣ ទៅ៥ឆ្នាំខាងមុខ យើងនឹងឃើញស្លាកយីហោ T-Shop នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងចុះបញ្ជីលក់នៅ លើទីផ្សារភាគហ៊ុន ព្រមទាំងបោះជំហានចូលទៅក្នុងទីផ្សារអាស៊ាន និងទីផ្សារអន្តរជាតិ ហើយក្នុងនោះផងដែរ ក្រុមហ៊ុន JM Asia នឹងបន្តជួយជ្រោមជ្រែងដល់ក្រុមហ៊ុន T-Shop បន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជោគជ័យនាពេលអនាគត ៕