ត្បូងឃ្មុំ៖ នារីម្នាក់បានស្លាប់ដោយរន្ទះបាញ់រីឯដំបូលអាគារ សាលារៀនដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានបំផ្លាញនៅ ពេល មេឃភ្លៀងកក់ខែ មួយមេលាយលំជាមួយខ្យល់កន្ត្រាក់ បានកើតឡើង។ នៅវេលាម៉ោ ៤ រសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅ ក្នុងស្រុកត្បូងឃ្មុំ និង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ឪពុកម្ដាយនារីរងគ្រោះបានអោយដឹងថា ខណៈម៉ោងខាងលើស្រាប់តែមានខ្យល់កន្ត្រាក់ ប៉ើងដំដូលអាគាសាលារៀន និង ដំបូលផ្ទះប្រជាពលរដ្ឋជាច្រើន លាយឡំជាមួយ និងភ្លៀង។ រំពេចនោះ ស្រាប់តែមានផ្លេក បន្ទោឆ្វាប់ រន្ទះបានបាញ់ លាន់ យ៉ាងខ្ទរញ័រដី មកត្រូវចំកូនស្រីរបស់គាត់កំពង់តែ បាចស្រូវនៅវាលស្រែខាងកើតភូមិស្លាប់ភ្លាមៗតែម្ដង ។
អធិការនគរបាលក្រុងសួង លោក វរ:សេនីយ៍ទោ ឈន សុធន បានអោយដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៥ ខ្នង ស្ថិត នៅក្នុង ឃុំ មង់រៀវ ត្រូវខូចខាតទាំងស្រុង ចំណែកផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសួងកើត ក្រុងសួង បានប៉ើងដំបូលផ្ទះជួលទំហំ ៤ ម៉ែត្រ គុណ ៣២ ម៉ែត្រ រួមទាំងភោជនីយដ្ឋានជំនោរក្រុងសួងទៀតផង។