ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ប្រមុខដឹកនាំក្រសួងធម្មការនិងសាសនា អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា ក្រោមការ ដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានធ្វើអោយប្រទេសជាតិ មានរីកចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ឯកឧត្តម ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និង សាសនាខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាចារ្យ អាចារិនី ព្រមទាំងថ្នាក់ដឹងនាំ និងបរិស័ទ នៃ ពាហិរ សាសនាទូទាំងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ដែលបានប្រព្រឹត្តទៅនៅអាគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៧ ។

 

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានធ្វើអោយប្រទេសមានរីកចំរើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយឡែក ខេត្តមណ្ឌលគិរីទាំងមូល វិស័យពុទ្ធសាសនា មានការរីកចំរើនគូកត់សំគាល់ផងដែរ ។ ឯកឧត្តម បានបន្តថា គ្រប់សាសនាទាំងអស់ គ្មានសាសនាណាមួយ អប់រំមនុស្ស អោយប្រព្រឹត្ត អំពើ អាក្រក់នោះទេ គឺសុទ្ធតែអប់រំអោយប្រព្រឹត្តអំពើល្អទាំងអស់ ហើយព្រះពុទ្ធសាសនា និងព្រះសង្ឃបានដើរតួយ៉ាងសំខាន់ ក្នុងការកសាងជាតិ ដូចជា ហេដ្ឋាចរនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលា មន្ទីរពេទ្យ វត្តអារាម និង បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ ។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត ព្រះមេគុណខេត្ត ត្រូវថែរក្សាអោយបាននូវសន្តិភាព និងប្រឆាំងជាដាច់ខាតចំពោះបុគ្គល ឬបក្សនយោបាយណាដែលបង្កភាពវឹកវរ ឬការធ្វើបដិវឌ្ឍពណ៌ ណាមួយដល់សង្គមជាតិ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរិកចំរើនថែមទៀត ត្រូវគោរពច្បាប់ចរាចរ ប្រឆាំងការជូញដូរការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពង្រឹងរូបនីយ៍កម្មសាសនា និងត្រូវចូលរូមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ខាងមុខនេះអោយបានគ្រប់ៗគ្នា ។

 

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី លោក ទួច រស្មី បានដឹងថា វិស័យព្រះពុទ្ធសាសនា នៅទូទាំងខេត្តមណ្ឌលគិរី មានចំនួនវត្តសរុប ២៤វត្ត និង មានព្រះសង្ឃសរុប ១៤៥អង្គ ក្នុងនោះមាន វត្តមហានិកាយចំនួន២០វត្ត មានព្រះសង្ឃចំនួន១០៦អង្គ និង វត្តធម្មយុត្តិកៈនិកាយចំនួន ០៤វត្ត មានព្រះសង្ឃចំនួន ៣៩អង្គគណៈកម្មការអាចារ្យវត្តមានចំនួន៤៨នាក់ ។

 

វិស័យពុទ្ធិកសិក្សា មានសមណៈសិស្សចំនួន៦៧អង្គ ក្នុងនោះសិស្សថ្នាក់ត្រីចំនួន ១០អង្គ ថ្នាក់ទោ ៣០អង្គ ថ្នាក់ឯក ២៧អង្គ និង មានសាលាពុទ្ធិកៈ ០១កន្លែង សា លាធម្មវិន័យ ០៥កន្លែង មានគ្រូបង្រៀនចំនួន ០៧អង្គ/នាក់ គ្រឹស្ទសាសនា មានវិហារចំនួន ០៣កន្លែង មានស្នាក់ការថ្វាយបង្គំចំនួន ១៤កន្លែង និងឥស្លាមសាសនា មានវិហារចំនួន ០២កន្លែង សូរ៉ាវ ០៦កន្លែង៕

18120143_1309282879148065_1614130207_o 18119941_1309282815814738_1638606459_o 18119989_1309282699148083_707140830_o 18119712_1309282562481430_1077930899_o

Share Button
Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!