ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឈ្មួញឈើនៅតែរកសីុបានទោះបីមានការបង្ក្រាក៏ដោយ

រតន:គីរី​-​លោក ងួន សុវណ្ណា មេនគរបាលវរការពារព្រំដែនគោកលេខ៦២៣ ឈរជើងតាមតំបន់ព្រំដែនក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនះគិរី ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចតូចតាច លើកឡើងថា គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូ

រនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដែលអាចដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម សុទ្ធតែមានទំនាក់ទំនងជាមួយលោកងួន សុវណ្ណា មេនគរបាល​វរការពារព្រំដែនគោកលេខ៦២៣ ក៏ដូចជាមេបញ្ជាការយោធាវរការពារព្រំដែន គោក​ លេខ​១០២ ទើបបទល្មើសអាចប្រព្រឹត្តទៅដោយរលូន។

ជាងនេះទៅទៀត ប្រហែលជាសមត្ថកិច្ចអាវុធហត្ថស្រុកអូរយ៉ាដាវ មិនទទួលបានផលប្រយោជន៍ពីបទល្មើសដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម ទើបធ្វើការបង្ក្រាបបទល្មើសយកស្នាដៃបង្ហាញថ្នាក់លើតែម្តង។

ប្រភពពីសមត្ថកិច្ចតូចតាចក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថានាពេលថ្មីៗ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ និងអាវុធហត្ថខេត្តបានបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន៥គ្រឿងដែលដឹកជញ្ជូនឈើសុក្រំពេញៗ

បម្រុងឆ្លងដែនចូលទឹកដីយួន។

ការបង្ក្រាបនោះធ្វើឡើងនៅចំណុចភ្នំក្រហមក្នុងភូមិប៉ក់តូចឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ក្នុងចម្ការកៅស៊ូក្រុមហ៊ុន៧៤ នៅក្បែរព្រំដែនក្នុងពេលដែលរថយន្តទាំងនោះ ដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងភ្នំក្រហម

 

 

ដែលមានប៉ុស្តិ៍សង្កេតការណ៍លេខ៦០១ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោកលេខ៦២៣ និងប៉ុស្តិ៍យោធាចំណុះវរការពារព្រំដែនគោកលេខ ១០២។

ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋរិះគន់គឺសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបានតែរថយន្តនិងឈើដែល

ជាវត្ថុតាង ចំណែកក្រុមជនល្មើសអាចគេចខ្លួនអស់ដោយសុវត្ថិភាព។

 

សេចក្តីរាយការណ៍ពីមន្តី្រនគរបាលនិងមន្ត្រីយោធាតូចតាចក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ច្រករបៀងភ្នំក្រហម ដែលគ្រប់គ្រងដោយលោក យ៉ាត គឺជាច្រកដែលឈ្មួញដឹកជញ្ជូន ឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យហើយទើប តែត្រូវកម្លាំងអាវុធហត្ថបង្ក្រាបយកស្នាដៃកាលពីថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៧។​​  ​​​

 

 

ឈេី - Copy

 

 

 

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!