សៀមរាប៖ ស្រ្តីដែលអតីតប្តីដើមចាក់សាំងដុតផ្ទះប៉ុនប៉នសម្លាប់ទាំង២នាក់ប្តីក្រោយនោះ មានឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ខណៈនេះត្រូវក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅផ្ទះ ក្នុងភូមិគោកធ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបវិ ញហើយ។ ចំណែកប្តីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់នៅឡើយក្នុងមន្ទីរពេទ្យបង្អែ កខេត្តសៀមរាប ។
បើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាបនៅរសៀល ទី១៦ ខែឧសភា ឆ្នាំ២០១៧ ថា អាការរបស់បុរស ឈ្មោះ យ៉ង់ បូរ៉ា អាយុ៥១ឆ្នាំ ដែលត្រូវជាប្តីក្រោយនោះ កំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ ព្រោះជំងឺនេះវា ធ្ងន់ណាស់ ដោយសាររលាកពេញខ្លួន។
ប្រភពពីក្រុមគ្រូពេទ្យបន្តថា ការតាមនេះ មកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថានភាពជំងឺ ហាក់បីដូចជានៅមិនទាន់ធូរស្រាលនៅឡើយ ខណៈនេះក្រុមគ្រូពេទ្យកំពុងដុតដៃ ដុតជើង ដើម្បីជួយសង្គ្រោះ(ជនរងគ្រោះ)ឱ្យអស់ពីកម្លាំងកាយ ព្រោះថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ណាស់ មិនឱ្យគ្រូពេទ្យណាម្នាក់ ធ្វេសប្រហែសឡើយ ចំពោះអ្នកជំងឺទាំង អស់នោះ មិនថា ស្រាល ឬ ធ្ងន់ឡើយ ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ថា អតីត ប្តី ដើម ដែលបានយកសាំង មកចាក់ដុតផ្ទះ ប៉ុនប៉ង សម្លាប់ ២នាក់ប្តីប្រពន្វ នោះ ត្រូវបានតុលាការសម្រេច ឱ្យជាប់គុកអស់មួយជីវិត ដែលចោទពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តិនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ប្រភពបន្តថា ជនសង្ស័យ(អតីតប្តីដើម)ឈ្មោះ សុខ ហេង អាយុ៣៣ឆ្នាំ មុខរបរជាងឈើ ជាជនជាតិវៀតណាម មានទីកន្លែងកំណើតភូមិព្រៃ ឃុំជើងព្រៃ ស្រុកប ឆាយខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រពន្ធឈ្មោះ វ៉ាង ព អាយុ៣៥ឆ្នាំ មានកូនស្រី ម្នាក់អាយុ១០ឆ្នាំ ចេញដោយ លោក លឹម សុគន្ធារ៉ា ចៅ ក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៧ ៕