(ភ្នំពេញ) ប្រជាពលរដ្ឋរាយការណ៍ ឲ្យដឹងថាសង្វៀន ជល់មាន់ ចុះពីក្លោង ទ្វារវត្ត ខ្សាច់ពោធិអារ្យ ប្រមាណ ៥០ម៉ែត្រ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ធានា សុវត្ថិភាព ដល់អ្នក ចូលលេង ដោយ សុវត្ថិភាព ។ ព្រោះម្ចាស់ សង្វៀនឈ្មោះ ម៉ាប់ គឺជាកូន ប្រសារលោក ហ៊ុន សាន តើមាន សមត្ថកិច្ច និងអាជ្ញាធរ ណាហ៊ាន ចូលចាប់ ។
ចំណែក កម្មវិធីលេង វិញបើកលេងជារៀងរាល់ថៃ្ង។ ប្រភពពី អ្នកចូលលេង បានឲ្យ ដឹងថាមុនចូល ក្នុងរបង ត្រូវបង់ប្រាក់ ឲ្យអ្នក បើកទ្វារ ក្នុងម្នាក់ៗ ១០ ០០០៛ ទើបអាច ចូលបាន ។ ចំណែក ចូលដល់ ក្នុងត្រូវ បង់ថ្លៃ ផ្ញើម៉ូតូ ១០ ០០០៛ ទៀត បើឡាន ថ្លៃជាងនេះ ។ រីឯអ្នក មានមាន់ យកទៅជល់ គឺតម្រូវឲ្យ ភ្នាល់ចាប់ពី ១ ០០០ដុល្លារឡើងទៅ ដោយតម្រូវ ឲ្យដក ហូតតុង ២០០ដុល្លារ ។
ប៉ុន្តែបើ អ្នកភ្នាល់ ចាប់ក្រៅ គឺ១០០ដុល្លារ ដកតុង ៥ដុល្លារ ដោយមាន បង្កាន់ដៃ ប្រគល់ឲ្យ ជាសម្គាល់ ថែមទៀតផង ។ សូមបញ្ជាក់ថា នៅជាប់ របងមាន ដាក់កាំម៉ារ៉ា សុវត្ថិភាព ចេញមក ក្រៅដល់ទៅ ពីរគ្រឿង ដោយសង្ឃឹម ថាអាច ធានាដល់ សុវត្ថិភាព អ្នកចូលលេង បានដោយ គ្មានការ ភ័យខ្លាច នោះឡើយ ។
ព្រោះបើទៅ លេងនៅ សង្វៀនផ្សេង អាចរង នូវការ ចុះបង្ក្រាប រហូតចាប់ បញ្ជូនទៅ តុលាការ ថែមទៀតផង។ ដោយសូម ជូនដំណឹង យកតែ បុណ្យទៅចុះ ។ ព្រោះថា បទល្មើស វាដូចគ្នា មែន! ប៉ុន្តែ អំណាច អាចការពារ បទល្មើសបាន រហូតមកពេលនេះមិនទាន់ឃើញមានសមត្ថកិច្ចណាហ៊ានចេញមកបង្រ្កាបនោះទេចំពោះអាជា្ញធរវីញហាក់បីដូចត្រូវថ្នាំសន្តមរបស់លោក មាបបាតទៅហើយមិនហ៊ានចេញមុខបង្រ្កាននោះទេ៕
សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីអ្នកកាងបានទេ៕