ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

រឿងនាំជ្រូកខុសច្បាប់ចូលកម្ពុជា៖ រដ្ឋមន្ដ្រីកសិកម្មទទួលស្គាល់ថា «គ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀងតាមបន្ទាត់ព្រំដែន មានតែខាំមាត់ សង្កត់ចិត្ត និងមិននិយាយស្ដីអ្វីទាំងអស់»

 

ភ្នំពេញ៖ សកម្មភាពឈ្មួញនាំចូលជ្រូកពីប្រទេសជិតខាង ដោយខុសច្បាប់ បានក្លាយជាប្រធានបទមួយដ៏ក្ដៅ សម្រាប់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម ជាសេនាធិការ ជាមួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីចិញ្ចឹមជ្រូក នៅទូទាំងប្រទេស ដោយសារតែរហូត មកដល់ពេលនេះ វិធានការទប់ស្កាត់ នៃការនាំចូលជ្រូកខុសច្បាប់ នៅមិនទាន់មានប្រសិទ្ធិភាព នៅឡើយទេ។

ឆ្លើយតបការត្អូញត្អែរ និងអស់សង្ឃឹមរបស់កសិករចិញ្ចឹមជ្រូក រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា ក្រសួងគ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀង តាមបន្ទាប់ព្រំដែននោះឡើយ ពោលគឺមានតែមន្ដ្រី កាំកុងត្រូល អាជ្ញាធរដែនដី និងគយតែប៉ុណ្ណោះ។

នៅលើបណ្ដាសង្គម Facebook នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ស្ដ្រីម្នាក់ដែលមានឈ្មោះថា Eng Leom មើលទៅជាអ្នក រកស៊ីចិញ្ចឹមដ៏ធំមួយ បានបង្ហាញពីការអស់សង្ឃឹមនៅលើមុខរបរមួយនេះ ដោយសារតែការនាំចូលជ្រូកពីបរទេសនៅបន្ដកើតមាន ទប់ស្កាត់ មិនបាននោះឡើយ។

ស្រ្តីរូបនេះបានរៀបរាប់ថា​ «អស់សង្ឃឹមណាស់ខ្ញុំ! ការងារមុខរបរកសិករ កសិកម្ម របស់ខ្ញុំ និងកសិករទូទាំងប្រទេស គិតអ្វីមិនចេញទេ បើអស់លោក មិនរកទីផ្សារ ឲ្យប្រជារាស្ត្រផង ថែមទាំងនាំចូលបន្ថែមពីខាងក្រៅ មកជាន់កថែមទៀត តើឲ្យសង្ឃឹមអ្វី លើពួកលោកៗ នឹងទៅកសិករអើយ»

ជាការឆ្លើយតបវិញ រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានប្រាប់ ថា «ទាក់ទងនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែអង្គឯង មិនធានាបានទេ ព្រោះគ្មានសមត្ថកិច្ចនៅតាមច្រកផ្លូវការ និងច្រករបៀងតាម បន្ទាត់ព្រំដែន មានតែកាំកុងត្រូល អាជ្ញាធរដែនដី និងគយរដ្ឋាករតែប៉ុណ្ណោះ។ បច្ចុប្បន្នមានតែខាំមាត់សង្កត់ចិត្ត មិននិយាយស្តីអ្វីទាំងអស់ ចៀសវៀងឲ្យរដ្ឋាភិបាលឈឺក្បាល។ ចំពោះបញ្ហានេះ សម្តេចតេជោ លោកបានដឹងច្បាស់ណាស់ ហើយខ្ញុំទទួលបានការណែនាំ ពីលោកជាបន្តបន្ទាប់»៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!