ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

បុរសស្បែកខ្មៅ២នាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន​ចូលមក​កម្ពុជា​​ ត្រូវតុលាការ​កាត់ទោស​ដាក់គុក​អស់មួយជីវិត

 

ភ្នំពេញ៖ លោកស្រី ថ្លាង​​ ផាណែត​​ ប្រធានក្រុមប្រឹក្សារជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរសស្បែកខ្មៅ ២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ «ដឹកជញ្ជូន រក្សាទុក និងជួញដូរសារធាតុញៀនឆ្លងដែន»

ការសម្រេចនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដែលជនត្រូវចោទដែលនាំមកកាត់ទោសនេះ ទី១មានឈ្មោះ Adybel pascal អាយុ៤៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី២មានឈ្មោះ An tony អាយុ៤២ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដែរ។

ក្នុងសវនាការ ឈ្មោះAn tony បានសារភាពថា មុនពេលសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ខ្លួនបានធ្វើដំណើរពី ប្រទេសនីហ្សេរីយ៉ា តាមយន្តហោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ជួបជាមួយឈ្មោះ ណាប៊ី ហើយឈ្មោះ ណាប៊ី បានឲ្យថ្នាំញៀនមកខ្លួនចំនួន ៧០គ្រាប់ លេបចូលទៅក្នុងពោះ ដើម្បីនាំមកប្រទេសកម្ពុជាឲ្យមកជួបឈ្មោះ អូកាតា ហើយប្រគល់ថ្នាំនោះ ឈ្មោះ អូកាតា នឹងប្រគល់ប្រាក់ឲ្យចំនួន ៣,០០០ដុល្លារ។

ឈ្មោះ អាន តូនី បានសារភាពទៀតថា ពេលបានទទួលថ្នាំលេបចូលទៅក្នុងពោះហើយ ខ្លួនក៏បានជិះយន្តហោះពីឌូបៃ​ចូលមកកោះត្រល់ បន្ទាប់មកចូលក្នុងប្រទេសវៀតណាម និងចុងក្រោយនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ បានចូលមកកម្ពុជា តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជាមួយ Adybel pascal តែម្ដងនៅពេលត្រូតពិនិត្យឃើញមានសារធាតុញៀននៅក្នុងខ្លួន។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនគេទៅមន្ទីរពេទ្យឲ្យលេបថ្នាំ និងហូបអាហារ ទើបចេញគ្រឿងញៀនចំនួន ៧០ដុំ នោះមកវិញ។ក្រុមមន្ត្រីគយ និងនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ដូចគ្នាថា សារធាតុញៀនទាំង៧០ដុំគឺបានរកឃើញ​នៅក្នុងខ្លួន​ឈ្មោះ An tony ចំណែកឈ្មោះ Adybel pascal មិនមានទេ។

សូមបញ្ជាក់ថា ថ្នាំញៀនដែលសមត្ថកិច្ចបានរឹបអូស ពីជនសង្ស័យមានចំនួន ៧០ដុំ ទម្ងន់ ១០៣៩.៤ក្រាម ជាប្រភេទកាកូអ៊ីន មានតម្លៃប្រហែល ១៥ម៉ឺនដុល្លារអាមេរិក៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!