ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

បុរសម្នាក់ចេញពីធ្វើការ បើកម៉ូតូបុករថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកបន្ទាយមាស

 

កំពត៖ បុរសម្នាក់ចេញពីធ្វើការ ប្រញាប់ទៅផ្ទះ តែបើកបរម៉ូតូមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិប្រផុង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។

បើតាមសម្តីមន្ត្រីនគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បង់ជីវិតក្នុងហេតុការ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះ កើត វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរម៉ូតូ ម៉ាកហុងដាឌ្រីមសង់សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-1195 ចំណែក រថយន្ត ម៉ាករែនជ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9224 អ្នកបើកបរមិនស្គាល់អត្តញ្ញាណបានគេចខ្លួនបាតស្រមោលក្រោយកើតហេតុភ្លាម។

មន្ត្រីនគរបាល ដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះជិះម្នាក់ឯង ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខាងលើមិនដឹងយ៉ាងម៉េចទេ ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃហើយទៅបុកជាមួយរថយន្ត ម៉ាករែនជ័រ ខាងលើចំពីមុខពេញទំហឹង ដែលកំពុងធ្វើដំណើរ បញ្ច្រាស់គ្នាពីត្បូងទៅជើង នៅលើចំណែកផ្លូវចំហៀងខាងកើតបណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានភា្លមកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន និងកម្លាំងនគរបាលជំនាញស្រុកបានចុះទៅដល់កន្លែងកើតដើម្បីធ្វើការវាសវែង ហើយក៏បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយក ទៅគេហដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តបង្ក និងម៉ូតូបង្កត្រូវកម្លាំងនគរបាលជំនាញនាំយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីស្រាវជ្រាវរកម្ចាស់ ឲ្យចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕

01. Attendact Record of L & WP_ 01-13-Apr-17

 

 

Share Button
Filed in: គ្រោះថ្នាក់ ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!