ប៉ៃលិន៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ ថា នៅខេត្តប៉ៃលិនភ្លៀងបានធ្លាក់ក្នុងបរិមាណ៤៥មីល្លីម៉ែត្រ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋចំនួន៣៦ខ្នង និងជន់ហូរកាត់ពីលើកំណាត់ផ្លូវលំ០១ខ្សែ ប្រវែងជាង១០០ម៉ែត្រ ស្ថិតភូមិចំនួន២ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានសហការជាមួយកម្លាំងយោធាសឹករងខេត្ត ចុះអន្តរាគមន៍បើកទ្វារទឹកផ្ទះស្បូវ នៃប្រព័ន្ធធារាសាស្ត្រអូរដូនតា ដើម្បីរំដោះទឹកជំនន់ទៅផ្នែកខាងក្រោម។
លោកបានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង៤រសៀលថ្ងៃដដែលនេះ ស្ថានភាពជំនន់ទឹកភ្លៀងបានថមថយ (ស្រក) ខណៈភ្លៀងមិនបានធ្លាក់ក្នុងកម្រិតច្រើនដូចមុនឡើយ៕