ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

មេបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនដល់ស្នងការខេត្តហើយ ខណៈក្មេងប្រុសរងគ្រោះកំពុងបន្តសន្លប់ មិនទាន់ដឹងខ្លួននៅមន្ទីរពេទ្យគន្ធបុប្ផាឡើយទេ

ពោធិ៍សាត់៖ ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ដែលបើករថយន្តបុកក្មេងប្រុស​អាយុ៦ឆ្នាំ ហើយបើកគេចខ្លួន មិនឈប់ទទួលខុសត្រូវនោះ ត្រូវបាននគរបាលស្រុកវាលវែង បញ្ជូនទៅដល់ស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់ហើយ នៅម៉ោង៧៖៣៥នាទី យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីបន្តសួរនាំ និងបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់។

ខណៈជនបង្កជាថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិប្រចាំខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាលខេត្តនោះ កុមារារងគ្រោះ ណាត សុវណ្ណឌី អាយុទើបតែ៦ឆ្នាំ កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ពោលនៅប​ន្តសន្លប់នៅឡើយទេ មិនទាន់ដឹងខ្លួននោះឡើយ។

ឪពុកក្មេងរងគ្រោះ បានប្រាប់អធិការនគរបាលស្រុកវាលវែង តាមទូរស័ព្ទនាថ្ងៃនេះថា កូនប្រុសរបស់លោក នៅសន្លប់លើគ្រែពេទ្យនៅឡើយទេ​ ហើយស្ថានភាពក៏មិនទាន់ធូរស្រាលផងដែរ ដោយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងពេលបញ្ជូនជនសង្ស័យ ដែលជាប្រធានបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ មកដល់ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏មានលោក ងឹម ញេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលពោធិ៍សាត់ ចូលរួមអមមកជាមួយផងដែរ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ ប្រធានគណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ បើករថយន្តទៅបុកក្មេងប្រុសអាយុទើបតែ៦ឆ្នាំ ប៉ើងជាង១០ម៉ែត្រ ហើយមិនឈប់មើល និងទទួលខុសត្រូវនោះ បាន​កើតឡើងនៅម៉ោងប្រមាណ៤៖៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ៥៥  ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក យ៉ាន់ សេងហ៊ត បានបើករថយន្តម៉ាក PAJERO ពាក់ស្លាកលេខ ភ្នំពេញ 2G-1466 បុកក្មេងប្រុសរងគ្រោះម្នាក់ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ៦ឆ្នាំ រងរបួសចំក្បាលធ្ងន់ធ្ងរ កំពុងត្រូវសង្គ្រោះបន្ទាន់។

លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ថា ក្រោយបង្កគ្រោះថ្នាក់ហើយលោក យ៉ាន់ សេងហ៊ត មិនបានឈប់ដោះស្រាយ ឬមើលក្មេងរងគ្រោះនោះទេ បែរជាបន្ថែមល្បឿនរថយន្តគេចខ្លួន រហូតដល់ស្រុកភ្នំក្រវ៉ាញ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ពាក់ព័ន្ធនឹងទង្វើរបស់លោក យ៉ាន់ សេងហ៊ត ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើករថយន្តបុកក្មេង​ហើយ មិនទទួលខុសត្រូវនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ព្រោះក្នុងនាមជាអ្នកនយោបាយ​មួយរូប មិនគួរណា​ប្រព្រឹត្តិកំហុសហើយ បើករថយន្តរត់យករួចខ្លួន មិនគិតពីអាយុជីវិតរបស់ក្មេង ដែលកំពុងរងរបួសធ្ងន់ដោយសារ​កំហុសរបស់ខ្លួននោះឡើយ។

ជាមួយគ្នានេះ ទាំងក្រុមគ្រួសារក្មេងប្រុសរងគ្រោះ និងប្រជាពលរដ្ឋ សុំឲ្យតុលាការចាត់ការតាមច្បាប់ចំពោះជនបង្កនេះ តឹងរឹងតាមច្បាប់មិនត្រូវលើកលែងនោះទេ ដើម្បីជាការព្រមានដល់អ្នកបើករថយន្តផ្សេងទៀត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!