ព្រះវិហារ៖ មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរអិលជើងធ្លាក់ពីលើកាំជណ្តើរផ្ទះ ត្រូវបានមេបញ្ជាការយោធាសឹករងខេត្តព្រះវិហារនាំយកថវិការចូលរួមរំលែកទុក្ខ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
បើតាមមន្ត្រីនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទួន រៀម អាយុ៤៤ឆ្នាំ មានមុខរបរយោធា តំបន់ប្រតិបត្តិការ សឹងរងខេត្តព្រះវិហារ រស់នៅភូមិឃុំកើតហេតុខាងលើ។ មន្ត្រីដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះបានឡើងលើផ្ទះ លុះដលពាក់កណ្តាលក៏រអិលជើងធ្លាក់ចុះមកក្រោមបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ក្រោយការពិនិត្យ និងធ្វើកោសល្យវិច្ឆយ័ ឃើញថាជនរងគ្រោះបានបាក់ឆ្អឹងក និងរលាត់ជើង ទើបសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរអិលជើងធ្លាក់ពីលើជណ្តើរផ្ទះពិតប្រាកដមែន ចំណែកត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ដោយសារសំណូមពរពីសាមីខ្លួនក៏ដូចជាក្រុមគ្រួសារ ដោយសារគាត់មានជំងឺ អង្គភាពបានដាក់គាត់ក្នុងប្រភេទទី២ ទោះជាយ៉ាងណាលោកមេបញ្ជាការបានសំដែងនូវការសោកស្តាយនិងបាននាំថវិការ សម្ភារះមួយចំនួនទៅចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារផងដែរ៕