ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ខំចិត្តបាញ់ឡើងលើ៥គ្រាប់ ដើម្បីបង្អាក់ភាពរញ៉េរញ៉ៃ និងបង្កអនាធិបតេយ្យ នៃការបង្កហិង្សារបស់ជនជាតិមួយក្រុម រហូតឈានដល់ការឃាត់ខ្លួន១៣នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភ្នំខៀវ ហាងម៉ាស្សារ និងជប់ខ្យល់ ស្ថិតនៅភូមិ ០១ សង្កាត់លេខ ២ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា មួយបានកើតឡើង។
បន្ទាប់ ពីបានទទួលព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១ក្រុម ជាជនជាតិចិន (ភេទប្រុស) មានគ្នា ១៣នាក់។
ជនជាតិចិន ដែលកម្លាំងសមត្ថកិច្ចបង្រ្កាបទាំង ១៣នាក់នោះរួមមាន៖
១. ឈ្មោះហ្សីប៉ីគួយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
២. ឈ្មោះម៉ីឈីងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៣. ឈ្មោះលីវម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៤. ឈ្មោះហ្សីយានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៥. ឈ្មោះហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៦. ឈ្មោះម៉ីហ៊ូយហ្វី ភេទប្រុស អាយុ ៣២ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៧. ឈ្មោះហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៨. ឈ្មោះអ្ភ៊ូជីង ហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
៩. ឈ្មោះតាន់ហ្ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១០. ឈ្មោះចាងហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១១. ឈ្មោះហ្វៀនហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១២. ឈ្មោះជ័រជា ភេទប្រុស អាយុ ៣០ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
១៣. ឈ្មោះហ្ស៊ីឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការ និងស្នាក់នៅ ដៅតូលី
បើតាមលោកស្នងការ ក្រុមជនជាតិទាំងនេះ បានធ្វើសកម្មភាពវាយប្រតាយប្រតប់ ទៅលើជនរងគ្រោះចំនួន០២នាក់៖
១-ឈ្មោះ លី សុខជា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ ម៉ាស្សារជប់ខ្យល់ ស្នាក់នៅក្រុមទី ០១ ភូមិ ០១ សង្កាត់លេខ ០២ ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ តាំង ធីង៉ុកយ៉ា ហៅ សុខា ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរ ម៉ាស្សារជប់ខ្យល់ ស្នាក់នៅក្រុមទី ០១ ភូមិ ០១ សង្កាត់លេខ ០២ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងចាប់យកបាន ដំបងឈើចំនួន ០៦ដើម។ ចំពោះលិខិតឆ្លងដែន របស់ជនជាតិចិនខាងលើ បានកំពុងរក្សាទុកនៅអ្នកគ្រប់គ្រង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវីធី ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានច្រានចោលព័ត៌មានមួយចំនួនថា ក្រុមជនជាតិទាំងនេះ បានបាញ់មកលើកងកម្លាំង តែតាមការពិតគឺកងកម្លាំងយើង បានបាញ់បង្អើល៥គ្រាប់ ដើម្បីបញ្ឈប់សកម្មភាពពួកគេតែប៉ុណ្ណោះ។