ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កម្ពុជា និង​ថៃ សហការ​ជាមួយ​គ្នា​ក្នុង​ការទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់ និង​បញ្ហា​ភេ​វរ​កម្ម​

​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ដឹកនាំ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍សុខ ផល និង​ភាគី​ថៃ ដឹកនាំ​ប្រតិភូ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ជួប​ពិភាក្សា​គ្នា​បង្កើន​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​អគ្គ អន្តោប្រវេសន៍​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នោះ​ផងដែរ​។​

​ក្នុងជំនួប​នោះ​បាន​ធ្វើឡើង​នៅលើ​ស្ពាន​ព្រំដែន ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឈម​និង​ច្រក​ខ្លង​ឡឹ​ក​។ កិច្ច​ជំនួប​ពិភាក្សា​រវាង​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំង​២ នោះ​ដែរ​ក៏​ដើម្បី​ជួប​ស្គាល់​គ្នា​បង្កើន​ភាព​ស្និត​ស្នាល​រវាង​នគរបាល អន្តោប្រវេសន៍​កម្ពុជា និង​ថៃ ក្នុងនាម​ប្រទេស​ជិតខាង​ជាប់​របង​គ្នា និង​ធ្វើ​ឡើង​គ្រា​ដែល​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន ទើបតែ​មក​កាន់​តំណែង​ជា​អគ្គនាយក​អន្តោប្រវេសន៍​ថៃ​ថ្មី នៅក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ​។

​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍សុខ ផល និង​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ប្តេជ្ញា និង​សហប្រតិបត្តិការ​រួមគ្នា​រវាង​ភាគី​នៃ​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ ទៅលើ​ការងារ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់ ការទប់ស្កាត់ និង​ផ្តល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ភេ​វរ​កម្ម និង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ព្រំដែន​ខុសច្បាប់​គ្រប់​ប្រភេទ​។

​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​មាន​ប្រសា​ន៍​ថា លោក​សូម​ស្នើសុំ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ប្រទេស​ទាំង​២ ប្រចាំ​ច្រក​នានា​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ប្រតិបត្តិការ​គ្នា ទៅវិញទៅមក​ឲ្យបាន​ល្អ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​គ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​២ និង​បន្ត​ខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់ ប្រភេទ​ផងដែរ​។

​ត​មក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ក៏​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​អន្តរជាតិ ហើយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ផ្តាំផ្ញើ​ដល់​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ ត្រូវតែ​យកចិត្តទុកដាក់​ខិតខំ​បំពេញ​កិច្ចការងារ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ឲ្យបាន​ល្អ​កុំឲ្យ​កើតមាន និង​លិចឮ​នូវ​អំពើ​មិន​ប្រក្រតី​មិន​ល្អ​ណា​មួយ​ចំពោះ​នគរបាល​អន្តោប្រវេសន៍ ៕

 

2015_10_22a (1)

2015_10_22a (2)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!