ថ្ងៃ សៅរ៍ ទី 11​ ខែ មករា ឆ្នាំ 2025
ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ប្រមូល លុយតុងទីនបានជាង២២ម៉ឺនដុល្លារ មិនប្រគល់ឲ្យមេ ត្រូវមេដាក់ពាក្យប្ដឹងទៅតុលាការ

 

ភ្នំពេញ៖ ស្ដ្រីម្នាក់បានដើរប្រមូលលុយតុងទីនជំនួសមេ បានប្រមាណជាង២២៥,០០០ដុល្លារ តែមិនប្រគល់ឲ្យមេវិញ ក៏ត្រូវបានមេតុងទីនរូបនោះដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយផ្ដល់យុត្តិធម៌ជូនខ្លួន​ដែលជាម្ចាស់លុយ (មេតុងទីន)។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការបើកសវនាការ ដើម្បីជំនុំជម្រះលើរឿងក្ដីនេះ។ តាមអង្គសវនាការ ស្ដ្រីជាជនជាប់ចោទឈ្មោះ ផាត សុផាវតី អាយុ៣៩ឆ្នាំ និងម្ចាស់លុយជាមេតុងទីនឈ្មោះ យិន រំដួល។

បន្ទាប់ពីបញ្ចប់ការសួរដេញដោល តំណាងអយ្យការ លោក វង្ស ប៊ុនវិសុទ្ធ ​​បានសម្រេចដម្កល់ការ​ចោទប្រកាន់លើបទរំលោភ​លើទំនុកចិត្ត តាមមាត្រា ៣៩១និង៣៩២ នៃក្រមព្រហ្មទណ្ឌ ហើយលោកចៅក្រមជំនុំជម្រះ អ៊ឹម វណ្ណៈ បានសម្រេចប្រកាស​សាលក្រមលើរឿង​ក្តីនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ ប្រសិនបើមិនការប្តូរ​បទចោទ​​ប្រកាន់ទេនោះ ស្ត្រីជាប់ចោទ ឈ្មោះ ផាត សុផាវតី ប្រឈមនឹងការជាប់ពន្ធនាគារ​យ៉ាងហោចណាស់ក៏៣ឆ្នាំដែរ។

សូមរំលឹកថា ​ដើមបណ្តឹង​ដែលជាម្ចាស់បំណុលឈ្មោះ អ្នកស្រី យិន រំដួល បានឲ្យដឹងថា ក្រោយបែកធ្លាយរឿង​បាត់លុយ២២៥,០០០ដុល្លារ ឈ្មោះ ផាត សុផាវតី បានបង់រំលោះប្រចាំខែមែន ទាំងអ្នកស្រីបញ្ជាក់ថា ជាមនោសញ្ចេតនា​រាប់អានក្នុងមុខរបររាប់លុយ និងចងការប្រាក់ ទើបមានការយោគយល់ ប៉ុន្តែក្រោយមកប្រាក់បង់រំលោះ ​ក៏គ្មានមនុស្សឈ្មោះ សុផាវតី​ក៏បាត់ ក្រោយការស្វែងរកទើបដឹងបន្ថែមថា កូនបំណុលរូបនេះបានរំលោភលើទំនុកចិត្ត ហេតុដូច្នេះបានជាអ្នកស្រី​សំរេចចិត្ត ដាក់ពាក្យបណ្តឹងមកសាលាដំបួងរាជធានីភ្នំពេញ រកយុត្តិធម៌តាមផ្លូវច្បាប់​៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!