ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

 ករណីក្រុមចោរចូលប្លន់​យកព្រះអង្គ​​សំរិទ្ធ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នគរបាលចាប់បានជនសង្ស័យ៤នាក់, ព្រះអង្គសំរិទ្ធដែលត្រូវចោរប្លន់ជារបស់ក្លែងក្លាយ

 

កំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា ករណីប្លន់យកសំរិទ្ធដ៏កក្រើក នៅពេលយុទ្ធនាការ រកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងបានរកឃើញថាសម្ភារៈដែលត្រូវចោរប្លន់ គឺជារបស់ក្លែងក្លាយ មិនមានតម្លៃថ្លៃរហូតដល់៣៥ម៉ឺនដុល្លារ ដូចការអះអាងរបស់ជនរងគ្រោះនោះទេ។

តាមលោកឧត្តមសេនីយ៍ ក្នុងសំណុំរឿងនេះ នគរបាលបានឃាត់បានក្រុមជន​សង្ស័យចំនួម៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលបានធ្វើសកម្ម​ភាពប្លន់យកលោហធាតុ ដែលជនរង​គ្រោះ​អះអាងថា ជាវត្ថុមានតម្លៃមហា​សាលមិនតិចជាង៣៥ម៉ឺនដុល្លាឡើយ។

លោក សម សាមួន បានបញ្ជាក់ថា មុខសញ្ញាជន​សង្ស័យ​ចំនួន​៤នាក់ ត្រូវបានកម្លាំង​សមត្ថ​បើកការ​ស៊ើប​អង្កេត និងស្រាវជ្រាវ ឈាន​ដល់​ការ​​ឃាត់ខ្លួន​ជបន្តបន្ទាប់​ ដោយមាន​កិច្ច​សហការល្អជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋានខេត្តកំពង់ធំ​ ចាប់បានតាំងពីថ្ងៃទី០៨ រហូត​ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧​ ត្រូវបានបញ្ចប់ ដោយឡែកមុខសញ្ញាម្នាក់​ទៀតកំពុងគេចខ្លួន។

ជនសង្ស័យទាំង៤នាក់ ត្រូវបាននគរ​បាលប្រាប់ថា ទី១៖ ឈ្មោះ សេង រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ,ទី២៖ ឈ្មោះ ហេង សុខ ភេទប្រុស អាយុ ៤១ឆ្នាំ, ទី​៣​៖ ឈ្មោះ ឆែល សេង ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៤៖ ឈ្មោះ ម៉ូត ម៉ុល ភេទ​ប្រុស អាយុ៤៥ឆ្នាំ ដែលពួកគេទាំងអស់នេះ ត្រូវបានឃាត់ខ្លួន​នៅភ្នំពេញ និងខេត្តកំពង់ធំ។

រំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២​០១៧ វេលាម៉ោង​ង​១០៖៤៩នាទី​ មាន​ជនល្មើសចំនួន៥​នាក់ ស្លៀកពាក់​ស៉ី​វិល​ជិះម៉ូតពីរគ្រឿង មិនស្គាល់ម៉ាក បាននាំគ្នាឡើងលើផ្ទះឈ្មោះ ស៉ិន រីម ភេទប្រុស​ អាយុ៥០ឆ្នាំ​ នៅភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ បាន​ធ្វើសកម្មភាពចាប់ជនរងគ្រោះ ចងនៅលើផ្ទះក្នុងបន្ទប់ ដែលជាកន្លែងរៀបអសន្ន: បាយសីបន់ស្រន់ ក្រោយពេលចងហើយ បានយកវត្ថុពីរដុំ​មានរូបរាងដូចក្បាល គ្រាប់​ M79 ពណ៌ខ្មៅ ដែលជនរងគ្រោះអះ​អាង ជាវត្ថុបុរាណមានតម្លៃប្រមាណ៣៥ម៉ឺនដុល្លារ ។

ក្រោយពេលយក​បានហើយ ជនល្មើសជិះម៉ូតូគេចខ្លួនបាត់។ នៅកន្លែងកើតហេតុ ជនល្មើសបានបន្សល់ទុកស្បែកជើង នៅនឹងកាំជណ្តើរបស់ជនរងគ្រោះចំនួន៤គូ។
នៅពេលជនល្មើសចុះមកដល់ដី បានប្រតាយប្រតប់ជាមួយ ឈ្មោះ សុខ រ៉េត ប្រុស៣១ឆ្នាំ ត្រូវជាកូនរបស់ជន​រង​គ្រោះ ​ហើយជនល្មើស​វ៉ៃ​បណ្ដាល​ឱ្យរងរបួសក្បាល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានហើយនោះ សមត្ថកិច្ចបានរកឃើញថា លោហធាតុ ដែលជនរងគ្រោះអះអាងថាមានតម្លៃជិត៣៥ម៉ឺនដុល្លារនោះ គឺជនរងគ្រោះគ្រាន់តែប្រឌិតរឿងប៉ុណ្ណោះ ពោលគឺជាលោហធាតុធម្មតា៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!