ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក​សាលា​ក្រៅ និង​មន្ទីរ​បរិស្ថាន​ខេត្ត​មិន​បើកភ្នែក​មើល​គំនរ​សំរាម​នៅ​ខាងក្បូង​អគ្គីសនី​ព្រំ

​ខេត្ត​ប៉ៃលិន ៖ គំនរ​សំរាម​ជាច្រើន​កន្លែង គរ​ធំក្លិន​ស្អុយ ធ្វើឲ្យ​មាន​ជះក្លិន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ និង​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង កាត់​ចេញចូល ពីរ​ផ្ទះ​ទៅ​ទីផ្សារ ពីរ​ទីផ្សារ​មក​ផ្ទះ ។​

​ទី​ចាក់ សំរាម​នោះ​ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំងាយ​ពី​ផ្លូវជាតិ​លេខ ៥៧ ប្រមាណ ១៥០ ម៉ែត្រ នៅ​ចិញ្ចើម ផ្លូវលំ​ដីក្រហម ១ ខ្សែ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​មកពីរ​តំបន់​សំបុកចាប ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​គំនរ​សំរាម ទៅ​ទទួល​យក​ដី​សង់​លំនៅដ្ឋាន​ថ្មី ដែល​អាជ្ញាធរ អភិវឌ្ឍន្ន៍​ការផ្លាស់ប្តូ​រ និង ប្រជាពលរដ្ឋ ដែល​មាន​លំ​ដ្ឋា​ន​ក្បែរ​នោះ បាន​នាំ​គ្នា​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​មិន​ចុះ​មក​បើក​ភ្នែក​មើល​កន្លែង​អនាធិបតេយ្យ​ដែល​យក​សំរាម​មក​ចាក់គរ​ចោល​ជាច្រើន​កន្លែង​ធ្វើឲ្យ​ស្អុយ​ក្លិន ពេល​ខ្សល់ ម្ដងៗ ពិបាក​ដកដង្ហើម​ណាស់ ពេល​មាន​ខ្សល់ ឫ​ភ្លៀង​ធ្លាក់ ជះក្លិន​យ៉ាង​ស្អុយ​អា​សោច​ន៍ ដែល​ពួកគាត់​បារម្ភ​ពី​ផលប៉ះពាល់​មិន​ល្អ​ដល់​សុខភាព​ពួកគាត់ ។​

​ពួកគាត់​បាន​បន្ត​ទៀត​ថា កន្លែង​គំនរ​ចាក់ចោល​ជា​យូរ​ខែ​ឆ្នាំ​មក ហើយ សព្វថ្ងៃនេះ មាន​អាជីវករ​និង​អ្នកលក់ ហើយ​សណ្ឋាគារ​មួយ​ចំនួន​បើក​ម៉ូតូ​និងរ​ថយ​ន្នយក​មក​ចាក់​បន្ថែមទៀត ។​

​ឃុំ​-​ស្រុក​ខេត្ត​ប៉ៃលិន គឺជា​ខេត្ត​មួយ​ដែល​កំពុង​អភិវឌ្ឍន៍ ធ្វើឲ្យ​មហាជន និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចាប់អារម្មណ៍ នឹង​មក​កំសាន្ត​កាន់តែ​ច្រើនឡើង​ឡើង ដែល​ករណី​នេះ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋផ​ង ហើយ​ក៏​ដូចជា​បំផ្លាញ​មុខមាត់​រាជរដ្ឋាភិបាល​ផងដែរ ។​

​សព្វថ្ងៃនេះ គេ​បាន​ធ្វើការ​កត់​សំ​ម្គាល់​ជា​រៀងរាល់ថ្ងៃ រ​ហួត​ឃើញ​ការរីកចម្រើន មើលឃើញ ក្នុង​សកម្មភាព​ការអភិវឌ្ឍន៍ មាន​ផ្លូវ ស្ពាន ផ្ទះសំណាក់ តាម​ព្រំដែន​នៅជាប់​កម្ពុជា ថៃ ដោយ​មាន​ការទំនាក់ទំនង​ល្អ ។ ក្រោយពីរ​ការអភិវឌ្ឍ​ន៍ រីក ម្រើ​ន​នេះ ក៏​មាន​សកម្មភាព​មួយចំនួន ដែល​ធ្វើឲ្យ​ការប៉ះពាល់​ដល់​បរិស្ថាន ក៏​ធ្វើឲ្យ​ប៉ះដ​ល់​សុខភាពដ​ល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើដំណើ​រឆ្ល​ង​កាត់​ទៅមក និង​ភ្ញៀវទេសចរ​ជា​ហូរហែរ ។ ថ្វី​ត្បិត​តែ​សព្វថ្ងៃ មាន​ក្រុម​ហុ៑ន​មក ប្រមូល​កាកសំណល់ សំរាម​ចេញ​ក៏ដោយ ក៏​មិន​បាន​អនុវត្ត​តាម​លក្ខណៈ​បច្ទេកទេស​ទេ ហើយក៏​មិន​យក​ភ្នែក​មើល​ថែមទៀត ។​

​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន លោក​មេភូមិ​ផ្សារ​ព្រំ​បានឲ្យដឹងថា លោក​បាន​ដឹង​ហើយ​អំពី​បញ្ហា គំនរ​សំរាម ដែល​អាជីវករ និង​សណ្ឋាគារ អ្នក​លក់​និង​ប្រជាពលរដ្ឋ​តាម​ផ្ទះ​យក​មក​ចាក់គរ​ចោល​នៅ​ទីនោះ ។ ហើយ​លោក​បាន​ហាមប្រាម ប្រាប់​ជាច្រើន​ដង​ហើយ ព្រមទាំង​ដាក់​សញ្ញា​ហាម​មិនឲ្យ​ចាក់​សំរាម​នៅ​ទីនេះ តែ​បាន​តែ​ពីរ បី​ថ្ងៃ ស្រាប់តែ​ជនអនាមិក លួច​ដឹក​តាម​ម៉ូតូ រថយន្ត​សំរាម​មក​ចាក់ចោល​ក្នុង​ពេល​យប់​ដដែល ។ ហើយ​ពាក់ព័ន្ធ​ករណីនេះ លោក​កំពុង​តាមដាន​ស្រាវជ្រាវ និង​ឲ្យ​ក្រុមហ៊ុន​មក​យក ។​

​ប្រជា​ពល​សំណូមពរ​ដល់​អាជ្ញាធរ ឃុំ ស្រុក ជំនាញ​មន្ទីរ​បរិ​ស្ថាប ខេត្ត​ប៉ៃលិន សូមឲ្យ បរិស្ថាន និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​មើល​គំនរ​សំរាម ដែល​ដាក់​តាំង​ពិ​ពណ៌​តាម​ដង​ផ្លូវលំ​ក្រោយ​អគ្គីសនី ភូមិ​ផ្សារ​ព្រំ ព្រោះ​សព្វថ្ងៃ​ផង ពីព្រោះ​លោក ឃុន វណ្ណៈ ជា​អ្នកម៉ៅការ ប្រមូល​សំរាម ក្រុមហ៊ុន​នេះ​មាន​រថយន្ត​តែ​មួយ ដឹក​មិនទាន់​ទេ ៕
​ស សារឿ​ន​

 

2015_10_22b (2)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!