ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

សំណង់គ្មានច្បាប់២ទីតាំង ត្រូវបានអភិបាលរងខណ្ឌឫស្សីកែវ បញ្ជាឲ្យកម្លាំងអាជ្ញាធរចុះទប់ស្កាត់ និងឲ្យទៅសុំច្បាប់ឡើងវិញ

 

ភ្នំពេញ៖ សំណង់គ្មានច្បាប់ដ៏ធំចំនួន២កន្លែង ត្រូវបានលោកអភិបាលរងខណ្ឌឫស្សីកែវ ស៊ូ សោគន្ធ បញ្ជាឲ្យនាយករងការិយាល័យរដ្ឋបាលអន្តរវិស័យខណ្ឌ លោក លឹម សាមឌី ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះទៅអនុវត្តន៍ហាមឃាត់ជាបន្ទាន់ភ្លាមៗ និងដកហូតទាំងសម្ភារបម្រើឲ្យការងារសំណង់មួយចំនួនយកមករក្សាទុក ដើម្បីសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអនុញ្ញាតឲ្យសាងសង់ឡើងវិញ ក្រោយណែនាំមួយលើកទៅពីរលើកមក ហើយមិនព្រមស្ដាប់។

លោក លឹម សាមឌី បានថ្លែង ឲ្យដឹងថា ការចុះទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាតទាំងពីរខាងលើនេះ មានការចូលរួមពី លោក ហ៊ី រតនា ប្រធានក្រុមសំណង់ទី២ លោក រេត សារ័ត្ន អនុប្រធានសំណង់ទី២ លោក ជា សារ៉ាត់ ក្រុមសំណង់ទី១ និងលោក ព្រំ រដ្ឋា អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ហើយបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។ មួយកន្លែងនៅត្រង់ចំណុចក្បែរផ្លូវចូលហ្គ្រេនភ្នំពេញ ស្ថិតលើផ្លូវ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ឈ្មោះ ជា ដែន និងមួយកន្លែងទៀត នៅទល់មុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតលើផ្លូវ៥៩៨ នាសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ឈ្មោះ លឹម អ៊ីវឃឹម។

អាជ្ញាធរខណ្ឌ ធ្លាប់បានធ្វើការណែនាំដល់អ្នកម៉ៅការសាងសង់ ក៏ដូចជាម្ចាស់ការដ្ឋានសំណង់ ត្រូវចាំបាច់សុំច្បាប់អនុញ្ញាតជាមុនសិន តែម្ចាស់ការដ្ឋានមិនព្រមស្ដាប់ តាមការណែនាំរបស់អាជ្ញាធរឡើយ ហើយបែរជាបង្ខំចិត្តសាងសង់បន្ត ទើបមានអាជ្ញាធរវិធានការរដ្ឋបាលតែម្ដង ដើម្បីចុះទៅអន្តរាគមន៍ហាមឃាត់ ផ្អាកការសាងសង់ជាបណ្ដោះអាស្ន និងឈានដល់ការដកហូតយកសម្ភារមួយចំនួនរួមមាន៖ អ័ងម៉ូទ័រកាត់ដែកចំនួន២គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង ប៉ុស្ដិ៍ផ្សារ២គ្រឿង ម៉ូទ័រឆាប១គ្រឿង ម៉ូទ័រស្វាន១គ្រឿង ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ៕

 

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!