ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋព្រោះរឿងចរាចរណ៍

 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ហើយ។ ការប្រកាសដកតំណែង និងដកស័ក្តិមន្រ្តីនគរបាលរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងមហាជនសម្តែងការសាទរជាខ្លាំង។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា ដោយយោងតាមការស្នើរបស់នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតទៅលើមន្រ្តីនគរបាល លឹម ចំណាន ដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្មចំពោះទោសកំហុសដ៏ធ្ងន់ធ្ងររបស់មន្រ្តីនគរបាលរូបនេះ។

បើតាមលោក អ៊ាវ ចំរើន ទណ្ឌកម្មដែលដាក់លើលោក លឹម ចំណាន នេះរួមមាន៖ ព្រមានជាលាយលក្ខណ៍អក្សរមិនឲ្យមានលើកទី២, បន្ថយឋានន្តរសក្តិ ពីវរៈសេនីយ៍ទោមកវរៈសេនីយ៍ត្រី និងដកតំណែងពីអនុការិយាល័យមកជាមន្ត្រីនគរបាលធម្មតា។

សូមជំរាបបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី លោក លឹម ចំណាន បានបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១។ លុះមានបើកជិតដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានបើករថយន្តជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយនោះឡើយ បែរជាបង្អង់ល្បឿនរថយន្តបើកញ្ចក់បាញ់មួយគ្រាប់គំរាម ម្ចាស់រថយន្តដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង៕

01. Attendact Record of L & WP_ 01-13-Apr-17

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!