ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

រាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ដែលរារាំងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី

 

ភ្នំពេញ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតហើយសម្រាប់ថ្ងៃនេះ, រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចចេញ ស.ជ.ណ ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងការ វិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ, នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១​របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ»។

សូមជំរាបថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនលោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់បុគ្គល សម រង្ស៊ី កុំឲ្យវិលចូលប្រទេសវិញ ដោយដែលបាន ណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣…។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់៕

01. Attendact Record of L & WP_ 01-13-Apr-17

be72b09a9facfbfb89d15ffe71005b2b

1490167929.4862_1

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!