ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ករណី​បង្ក្រាប​ឃ្លាំង​ស្ដុក​ឈើ​២​ទីតាំង​ធំៗ ក្នុង​ខេត្ត​មណ្ឌលគិរី បង្ក្រាប​បាន ជាង​១០​ម៉ែត្រ​គូប មិន​មែន​ជាង​១០០​ម៉ែត្រ​គូបនោះ​ឡើយ

 

មណ្ឌលគិរី៖ ពាក់ព័ន្ធ​ករណីបង្ក្រាបឃ្លាំងស្ដុកឈើ២ទីតាំងធំៗ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលសេចក្តីរាយការណ៍មួយចំនួនផ្សាយថា ក្នុងឃ្លាំងស្ដុកឈើនេះ មានឈើរហូតដល់១០០ម៉ែត្រគូបនោះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញមុខមកបញ្ជាក់ថា ចំនួនឈើនៅក្នុងឃ្លាំងដែលបង្ក្រាបបាននោះ មានជាង១០ម៉ែត្រគូបប៉ុណ្ណោះ។

ការចេញមកបញ្ជាក់ជាផ្លូវការ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ខាងលើនេះ មានបំណងដើម្បីបំភ័ន្តការយល់ច្រឡំពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានទូទៅ។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងយ៉ាងដូច្នេះថា បន្ទាប់ពីធ្វើការបង្ក្រាប មានមានការចុះផ្សាយថា ឈើទាំងនោះមានរហូតទៅដល់ជាង១០០ម៉ែត្រ។ ទន្ទឹមនឹងនោះ ក៏មានការផ្សាយថា ឈើនោះមានចំនួន១០០ម៉ែត្រគូប​ ប៉ុន្ដែថ្នាក់ខេត្តឲ្យដាក់ក្នុងកំណត់ហេតុតែចំនួន១០ម៉ែត្រគូបប៉ុណ្ណោះ។ ដូច្នេះរាល់ការលើកឡើង និងការចុះផ្សាយ កន្លងមកនេះ មិនត្រឹមត្រូវឡើយ ដែលធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យមានការប៉ះពាល់ដល់មន្ដ្រីជំនាញ គណៈបញ្ជាការឯកភាព ក៏ដូចជា រដ្ឋបាលខេត្តដែលកំពុង អនុវត្តភារកិច្ច។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា «បរិមាណឈើដែលបានរឹបអូសទាំងនោះ ផ្អែកតាមរបាយការណ៍ជំនាញ គឺមានចំនួនពិតបា្រកដពី១០ ទៅ១៥ម៉ែត្រគូបប៉ុណ្ណោះ»

យ៉ាងណាមិញ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានបញ្ជាក់ថា «អ្នកដែលបានផ្តល់ព័ត៌មានថា រកឃើញឈើរហូតដល់ជាង១០០ម៉ែត្រគូបនោះ មិនពិតទេ តាមការជាក់ស្តែងនោះ ឈើត្រឹមជាង១០ម៉ែត្រគូបទេ។ ចំពោះសេចក្តីរាយការណ៍នេះ ចៀសវាងធ្វើឲ្យមតិសាធារណជន និងថ្នាក់ដឹកនាំខាងលើមានការយល់ច្រឡំ»

សូមបញ្ជាក់ថា ទីតាំងប្រមូលទិញស្តុកឈើដ៏ធំ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២កន្លែង ដើម្បីនាំចេញទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច ចំរុះចុះឡោមព័ទ្ធ តាំងពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តដឹកឈើ។ ប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបកន្លែងស្តុកឈើ២កន្លែងធំៗខាងលើនេះ បានធ្វើឡើងនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃឈ្មួយដ៏ល្បី ឈ្មោះប្រចាំខេត្តមណ្ឌលគិរី គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ៕

Untitled

Share Button
Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!