ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ស្ត្រី​ម្នាក់​ស្រវឹងស្រា ចុះ​រាវ​គ្រំ​នៅក្នុង​ស្ទឹង បណ្ដាល​ឲ្យ​លង់​ទឹកស្លាប់

ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ឈ្មោះ​សឿន ស៊ីនួន អាយុ​៤៥​ឆ្នាំ បាន​លង់ទឹក​ស្លាប់ ខណៈពេល​ដែល​ចុះ​រាវ​គ្រំ ទាំង​ខ្លួន​ស្រវឹង និង​រាវ​ដល់​ទឹក​ជ្រៅ​ផុត​ជើង​ផុត​ដៃ ។ ជនរងគ្រោះ ជា​កម្មករ មាន​ស្រុកកំណើត​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បច្ចុប្បន្ន រស់នៅ​ភូមិ​ដី​ស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ហេតុការណ៍​នេះ កើត​ឡើង​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧​ខែ​១០​ឆ្នាំ​២០១៥​ក្នុង​ស្ទឹងត្រង់​៕

​បើ​តាម​អ្នកភូមិ​បាន​ប្រាប់​សមត្តកិច្ច​មូលដ្ឋាន​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រងរ​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់ កំពុងតែ​ផឹកស្រារ​ប្រចាំត្រកូល ពេល​ស្រវឹង​ស្រឿងៗ ក៏​ដើរ​ទៅ​ស្ទឹង​ដើម្បី​ចុះ​ទៅ​រៀវ​គ្រំ ។

​លុះ​ក្រោយមក ស្រាប់តែ​លឺ​ក្មេងៗ មក​ប្រាប់​ក្រុមគ្រួសារ និង​អ្នកភូមិ​ថា មីង ស៊ីនួន គាត់​ចុះ​រៀវ​គ្រំ ក្នុង​ស្ទឹងត្រង់ លង់ទឹក​ស្ទឹង ។ ក្រោយមក ស្រាប់តែ​អ្នកភូមិ​ទាំង​ប្រុស​ស្រី​នាំគ្នា​ភ្ញាក់ផ្អែល ក៏​ចុះ​រៀវរក ក៏​ប្រទះ​សព​ឈ្មោះ​ស្ត្រី​ខាងលើ​នោះ រួច​ស្រង់​លើក​ឡើង​លើ​គោក ។​

​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​សាកសព បានបញ្ជាក់​ថា ស្ត្រី​រូប​នេះ​ពិតជា​ផឹកស្រា​ចុះ​រៀវ​គ្រំ ផុង​រណ្ដៅ លង់ទឹក ក្រោយ​ពី​ត្រួតពិនិត្យ រួច​សាកសព​ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​មកនៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ស សារឿ​ន​

 

2015_10_22b (1)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!