នៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការអង្គភាពជុំវិញសាលាខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណ:អធិបតីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រមណីយដ្ឋានឬស្សី ហាន់ជ័យ ។ ដែលស្ថិតនៅលើភ្នំហាន់ជ័យ ក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ផ្នែកបដិសណ្ឋារ:កិច្ច(សណ្ឋាគារ និងភោជនីយដ្ឋាន )នៃអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម។
លោក ថន វណ្តុង នាយកប្រតិបត្តិ និងសហស្ថាបនិកអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍បានលើកឡើងថា ការបង្កើតអង្គនេះឡើងគឺដើម្បីជួយលើកកម្ពស់ប្រជាពលរដ្ឋឲ្យចេះនូវភាពអង់អាចក្នុងការរស់នៅដោយឯករាជនិងអាចចិញ្ជឹមជីវិតដោយខ្លួនឯង ហើយជួយដល់ពលរដ្ឋដែលងាយគ្រោះរួមមានស្ត្រី កុមារ និងយុវជនទទួលបាននូវភាពប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយ:កម្មវិធីអប់រំ សុខភាព និងកម្មវិធីអភិវឌ្ឍន៍គំនិតផ្គួចផ្តើមរបរចិញ្ជឹមជីវិតនាៗជាមួយពួកគេ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សហគមន៍ និងកាត់បន្ថយ៉ាពក្រីក្រ។
ជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:កម្មវិធីអប់រំ (អាហារូបករណ៍ និងបណ្តុះបណ្តាលវិជ្ជាជីវ:) សុខភាព (គម្រោងបង្កសរថែរទាំអ្នកផ្ទុកមេរោគអេដស៍ ក្មេងកំព្រា តាមផ្ទះ និងសហគមន៍ និងគម្រោងកាត់បន្ថយភាពគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដោយបំពាន ផែនការគ្រួសារ និងសុខភាពបបន្តពូជ) កម្មវិធីអភិបាលកិច្ចល្អ (គម្រោងអភិបាលសិទ្ធកុមារ)និងសហគ្រាសសង្គមជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងការបង្កើតរមណីយដ្ឋានឬស្សីហាន់ជ័យនេះបានចូលរួមចំណែកមួយក្នុងការលើកស្ទួយវិស័យទេសចរដែលអាចធ្វើឲ្យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត ឬលំហែរកាយជាមួយបរិយាកាសខ្យល់ធម្មជាតិលើកំពូលភ្នំហាន់ជ័យ និងបានជួយបង្កើនការងារដល់យុវជន និងពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដោយបានប្រែក្លាយទៅជាកន្លែងមានអ៊ូអរទៅវិញទៀតផង។
ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៍ឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងកសាងប្រទេសឲ្យសំបូរបែបមិនថាតំបន់ដាច់ស្រយាលឲ្យទៅកន្លែងមួយមានមនុស្សរស់នៅនិងជាកន្លែងកម្សាន្ត ហើយគាំទ្រចំពោះសកម្មភាពរបស់អង្គដៃគូរដែលតែងតែជួយលើកស្ទួយគ្រប់វិស័យផងដែរ៕…..