មណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ដ៏ សែនស្រស់ត្រកាល ដែលប្រជាជនខ្មែរទទួលស្កាល់ថា ជារាជនីបង្អួត សម្រស់ ខាងធម្មជាតិស្រស់បំព្រង វាលស្មៅខៀវខ្ចី ព្រៃភ្នំ ជ្រលងដងអូរ អាកាសធាតុត្រជាក់ ខ្យលបក់រំភើយៗ ស្ទើគ្រប់រដូវ ។ រឹតតែអស្ចារ្យនោះ គឺប្រៀបប្រដូចទៅនឹង ប្រទេស Newzeland ទី២ អញ្ចឹង។ បើអ្នកទេសចរណ៍មកកំសាន្តនៅតំបន់រមណីយដ្ឋានជុំវិញខេត្តមណ្ឌលគិរី ពិតជាមិនអាចបំភ្លេចបាន ។
សំរាប់តំបន់ នាៗ ដែលជាទីកំសាន្ត កន្លែងខ្លះ យើងអាចធ្វើដំណើរបានដោយមធ្យោបាយផ្សេងៗ ខ្លះក៏ដោយថ្មើរជើង ដើម្បីទៅដល់ ។ បុន្តែសំរាប់កន្លែងកំសាន្តដ៏ស្រស់ត្រកាលមួយ ដែលមានចំងាយមិនឆ្ងាយប៉ុន្មាន ពីតំបន់រមណីយដ្ឋានទឹកជ្រោះបូស្រា ដែលជាកន្លែង ដែលគួរអោយចង់ទៅលេង ជាមួយទឹកធ្លាក់ លាក់ខ្លួនពួនអាថ្មា ដូចជាមិនចង់បង្ហាញសំរស់របស់ខ្កួន ជូនដល់ទេសចរណជាតិ ក៏ដូចជា ទេសចរណអន្តរជាតិបានដឹងសោះ។ នោះគឺ ទឹកធ្លាក់( អូដាំកន) ។ ទឹកធ្លាក់ អូដាំកន មានទីតាំង នៅក្បែរប៉ុស្ដិ៍ ៧ ដោយធ្វើដំណើរដោយរថយន្តប្រមាណ ជា ២ ម៉ោងពីទីរួមខេត្ត ។ ជាច្រកចេញចូលព្រំដែន រវាងប្រទេស កម្ពុជា និងវៀតណាម ទឹកធ្លាក់ដ៏ស្រស់ស្អាតដែលលាក់ខ្លួនក្នុងដី¬ចម្ការដំណាំកៅស៊ូ នឹងមិនងាយនឹងរកឃើញ ប្រសិនបើមិនមានអ្នកនាំផ្លូវ ក្នុងតំបន់ ដូចជាមគ្គុទេសចរណ៍ ។
ទឹកធ្លាក់អូដាំកន ស្ថិតនៅលាក់ខ្លួនក្នុងដី¬ចម្ការដំណាំកៅស៊ូ រាប់ពាន់ហិកតា ដែលទើបត្រូវបានរកឃើញថ្មីស្រឡាង រហូតមកដល់ពេលនេះ មិនទាន់បានទៅដល់នៅឡើយ ។ អូរដាំកន ជាឈ្មោះទឹកធ្លាក់កម្ពស់ប្រមាណជា ៨ ម៉ែត្រ ដែលហូរចែកជាពីរ មួយទំហំមុខកាត់ប្រមាណជា ៨ ម៉ែត្រ និងមួយទៀតមានទទឹងតែ ២ ម៉ែត្រប៉ុណ្ណោះដែលស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា។
ភ្ងៀវជាតិ នឹង ភ្ងៀវអន្តរជាតិតែងតែរអូរទាំ ត្អូញត្អែរ នោះគឺថា ហេតុអ្វី ខេត្តមណ្ឌលគិរី មានកន្លែងកំសាន្តជាច្រើន តែ ក្រសួងពាក់ព័ន្ធមិនព្រមធ្វើ ផ្លូវអោយងាយស្រួលធ្វើដំណើរ ហើយសំខាន់នោះ គឺរឿងស្លាកសញ្ញា ចង្អុលបង្ហាញទៅទិសដៅ នីមួយៗសោះ? ជាពិសេសគឺខាងមន្ទីទេសចរណ៍ខេត្ត ដែលគួយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះតែម្តង ៕