ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ម៉ូតូ​អត់​ពន្ធ​ត្រូវបាន​ដាក់​លក់​យ៉ាង​បើក​ចំហរ​នៅ​ខេត្ត​មណ្ឌល​គី​រី អម​សងខាង​ផ្លូវជាតិ​លេខ ៧៦

មណ្ឌលគិរី ៖ ម៉ូតូ​អត់​ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​ឈ្មួញ​ដាក់តាំង​លក់​ម៉ា​សេរី អម​តាម​សងខាង​ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ។​

​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា ម៉ូតូ​ដែល​គ្មាន​លិខិតស្នាម​នាំចូល​ទាំងនេះ គេ​ឃើញ​ដាក់​លក់​តាម​ហាង​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង ក្នុង​ក្រុង​សែន​មនោ​រម្យ ។ ហាង​លក់​ម៉ូតូ​ទាំង​នេះ​មាន​ដាក់លក់​ម៉ូតូ​អត់​ពន្ធ​ជា​យូរ​មក​ហើយ ប៉ុន្តែ​កម្រ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ណាស់ ហាក់ដូចជា​ត្រជាក់ចិត្ត​ទាំងអស់គ្នា ។​

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​លក់​ម៉ូតូ​ទាំងអស់នោះ និយាយថា កាលពី​អំឡុង​ដើមឆ្នាំ​២០១៣ គេ​ធ្លាប់​ឃើញ​នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​ម្ដង​ដែរ ប៉ុន្តែ​បន្ទាប់ពី​ការបង្ក្រាប​នោះ​រហូតមក​ដល់​បច្ចុប្បន្ន គេ​ឃើញ​ហាង​លក់​ម៉ូតូ​ទាំង​នោះ​ដាក់តាំង​លក់​ម៉ូតូ​អត់​ពន្ធ​ច្រើន​ជាង​មុន​ទៅទៀត ហើយ​មិន​មាន​ការបង្ក្រាប​ទៀតឡើយ​។​

សេចក្ដីរាយការណ៍​បាន​និយាយទៀតថា មូលហេតុ​ដែល​មិន​មាន​មន្ត្រី​ជំនាញ​ចុះបង្ក្រាប់​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ ត្រូវ​គេ​សង្ស័យថា មន្ត្រី​ជំនាញ ដែល​មាន​តួនាទី​បង្ក្រាប​បទ​ល្មើ​ទ​ទាំងនេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្វីមួយ ជាមួយនឹង​ឈ្មួញ​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងអស់​នោះ​ហើយ​ទើប​មិន​បង្ក្រាប ។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​រូប ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ត្រង់​ថា ម៉ូតូ​ដែល​ដាក់លក់​សព្វថ្ងៃនេះ​គឺ​លាយឡំ​គ្នា ទាំង​ម៉ូតូ​អត់​ពន្ធ និង​មាន​ពន្ធ ។ ចំពោះ​ម៉ូតូ​អត់​ពន្ធ គាត់​ទិញ​យក​មក​លក់​បន្ត​ពី​ឈ្មួញ ដែល​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​គឺ​ពួក​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី និង​ច្រករបៀង​មួយចំនួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

ជុំវិញ​ករណី​នេះ លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត ថ្លែងថា លោក​ទទួលស្គាល់ថា​ពិតជា​មាន​ម៉ូតូ​អត់​ពន្ធ​ដាក់​លក់​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​មែន តែ​លោក​មិនទាន់​អាច​ចុះ​បង្ក្រាប​បាន​ទេ ។ តាម​ការណែនាំ​របស់​ថ្នាក់លើ តម្រូវឲ្យ​ម្ចាស់​ហាងដែ​លលក់​ម៉ូតូអ​ត់​ពន្ធ​ទាំងនោះ ស្ម័គ្រចិត្ត​យក​ម៉ូតូ​ដែល​អត់​ពន្ធ​ចូល​មក​បង់ពន្ធ​ដោយ​ខ្លួនឯង​សិន តែ​បើ​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ​នៅតែ​មិន​ធ្វើ​តាម​ការណែនាំ ទើប​ឈាន​ដល់​ការបង្ក្រាប ។

​​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បានឲ្យដឹង​ទៀត​ថា ចំពោះ​ការនាំ​ម៉ូតូ​អត់​ពន្ធ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តមណ្ឌលគិរី​នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​ច្រករបៀង​គឺ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​លោក ប៉ុន្តែ​នៅ​តាម​ច្រកទ្វារ​ទ្វេភាគី ដែល​មាន​មន្ត្រី​សាខាគយ​ប្រចាំការ មិន​មាន​ការនាំ​ម៉ូតូ​គេច​ពន្ធ​ចូល​ទេ ។​

យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិនគួរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញល​ក់​ម៉ូតូ​អត់​ពន្ធ​យ៉ាង​អនាធិបតេយ្យ​យូរ​ឆ្នាំ​មកហើយ​បែបនេះ​ទេ គួរណា​រួម​គ្នា​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ជុំវិញ​បញ្ហា​នេះ ។ ការបើក​ឲ្យ​លក់ដូរ​ម៉ូតូ​អត់​ពន្ធ​យ៉ាង​សេរី​ដូច្នេះ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​នាំ​ចូល​របស់​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ហើយ​ម្យ៉ាងវិញទៀត ការបើក​ដៃ​ឲ្យ​ហាង​លក់​ម៉ូតូ​នានា​ដាក់​លក់​ម៉ូតូ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ដូច្នេះ ក៏​អាច​ជា​ទីផ្សារងងឹត​សម្រាប់​ទិញ​លក់​ម៉ូតូ​ចោរ​ផងដែរ ៕

 

2015_10_24a (3)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!