ខេត្តក្រចេះ៖ មានការបែកធ្លាយដោយចោទថាលោក ហេង លូង នាយរងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់បន្ទាប់ពីទទួលបានរថយន្តម៉ាកសាំ យ៉ុងដឹកឈើប្រណីតមួយគ្រឿង ដែលមន្ត្រីយោធាប្រចាំតំបត់ប្រតតិបត្តិការសឹងខេត្តក្រចេះចាប់ ប្រគល់ឲ្យកាលពីព្រឹកថ្ងៃទី17 ខែកញ្ញា ឆ្នាំ2015 នៅចំណុចផ្លូវបំបែកសណ្ដាន់ តែពីរម៉ោងក្រោយមកបានដោះលែងទៅវិញជាថ្នូរនឹងទឹកប្រាក់។
មុននឹងឡានដឹកឈើនេះធ្លាក់ដល់ដៃលោក ហេង លូង មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោង8 និង20 នាទីព្រឹកថ្ងៃទី17 ខែកញ្ញានេះ កម្លាំងល្បាតរបស់មន្ត្រីយោធាប្រចាំតំបត់ប្រតតិបត្តិការសឹង ខេត្តក្រចេះ គឺលោក គឹម មាលី មន្ត្រីយោធាប្រចាំនៅផ្លូវបំបែកសណ្ដាន់ចាប់បានរថយន្ដសាំយ៉ុងមួយ គ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-0355 ដឹកឈើប្រណីតប្រភេទធ្នង់នាងនួន និងតុកមូលជាច្រើសន្លឹក។
ក្រោយពីចាប់បានមន្ត្រីយោធាបានប្រគល់ឲ្យលោក លោក ហេងលូង នាយរងសង្កាត់សណ្ដាន់ចាត់ការតាមផ្លូវច្បាប់ តែផ្ទុយទៅវិញលោក ហេង លួង នាយសង្កាត់រូបនោះក្រោយពីបានប្រគល់រូច ហើយ បានរយៈពេលតែ២ម៉ោងតែប៉ុណ្ណោះត្រូវបានលោកលូងដោះលែងទៅវិញយ៉ាង ស្ងាត់ៗជាផ្នូនឹងទឹកប្រាក់ក្រោយកាដោះលែង។ ជុំវិញការចោទប្រកាន់ខាងលើនេះលោកហេង លូង នាយរងសង្កាត់រូបនោះមិនអាចសុំការបំភ្លឺបានទេ ដោយទូស័ព្ទចូលជាច្រើនដងពុំមាននាក់ទទូល៕