ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ប៉ូលីស​ចុះ​ចាប់​ឈើ​ជនជាតិ​វៀតណាម​លួច​ឆ្លងដែន​កាប់​ក្នុង​ដី​ខ្មែរ ដោយឡែក​ពលរដ្ឋ​សំណូមពរ​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ប្រព្រឹត្ត​ដោយ​ឧកញ៉ា​មួយចំនួន​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​សីមា

​ខេត្តមណ្ឌលគិរី​៖ កម្លាំង​ចារកម្ម​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ប៉ូលីស​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច នៃ​ស្នងកា​ដ្ឋា​នន​គ​បាល​ខេត្តមណ្ឌលគិរី ក្រោម​បទបញ្ជា​ពី​លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​ទើប​ឡើងកាន់តំណែង​ថ្មីៗ បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំង​ខេត្ត ជាពិសេស​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​វៀត​កម្ពុជា បានធ្វើ​ការឃាត់​ត្រាក់ទ័រ​១​គ្រឿង និង​គោយន្ត​ប្រភេទ​កែឆ្នៃ​១​គ្រឿង របស់​ជនជាតិ​វៀតណាម​ដែល​លួច​ឆ្លងដែន​ចូលមក​លួ​យ​កាប់​ឈើ​ក្នុង​ដី​របស់​ ខ្មែរ ដែល​ធ្វើឡើង​តាម​ទម្លាប់​ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​កំហូច​ដែល​ធ្លាប់​រួម ​ដៃ​ប្រព្រឹត្ត​ទទួល​សំណូក​ពី​ជនជាតិ​វៀតណាម​។ ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​អូ​រណា​ក្រោយ​ប៉ុស្តិ៍​ដាក់​ជង ហៅ​ប៉ុស្តិ៍​៥ ឃុំ​ត្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​ជនល្មើស​ក្នុងករណី​លួច​កាប់​ឈើ​ដែល​នឹង​ដឹកជញ្ជូន​ឆ្លងដែន​នោះ ទំនង​មាន​អ្នករាយការណ៍​ឲ្យ​ដឹងខ្លួន​ជាមុន​ទើប​ពួកគេ​បានគេច​ខ្លួន​អស់​ គ្មាន​សល់​ម្នាក់​។ បន្ទាប់ពី​បង្ក្រាបបាន​ឈើ និង​ត្រាក់ទ័រ​១​គ្រឿង និង​គោយន្ត​ប្រភេទ​កែឆ្នៃ​១​គ្រឿង​នោះ ប៉ូលីស​បានប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ដោយ​លោក​កែវ សុភ​គ៌ អនុប្រធាន​ព្រៃ​ការពារ បាន​ទទូ​វត្ថុតាង និង​ឈើ​ទាំងនោះ ហើយ​លោក​កំពុងតែ​ដឹក ជញ្ជូន​យកមក​ខេត្ត ។ ទោះយ៉ាងណា​គេ​មិន​សង្ឃឹមថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​អាចមាន​លទ្ធភាព​ចាត់ការ​ជនជាតិ​វៀតណាម​ដែល​បាន​ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​កំពុង​រត់គេចខ្លួន​នោះទេ​។​

ដោយឡែក​សកម្មភាព​កាប់ និង​ជួញដូរ​ឈើ​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​ដោយ​ពួក​ឧកញ៉ា​ជ្រក​ក្រោម​ ការបន្លំ​ច្បាប់​នៅ​ដែន​ព្រៃ​អភិរក្ស​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា និង​តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​សីមា​ខេត្តមណ្ឌលគិរី​ធ្វើឡើង​យ៉ា​ អនាធិបតេយ្យ​ពុំដែល​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ខេត្ត​មណ្ឌល គិរី​ម្តងណា​ទេ​។ ការមើលរំលង​របស់​សមត្ថកិច្ច​គ្រប់​ជំនាញ​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ សង្ស័យថា គឺជា​ការ ជួយ លាក់លៀម​បិទបាំង ជា​ថ្នូរ​ទទួលបាន​ផលប្រយោជន៍​ក្នុង​រឿងនេះ​ដែរ​ហើយ​មើលទៅ​៕

 

2015_09_23a (1) 2015_09_23a (2) 2015_09_23a (3) 2015_09_23a (4) 2015_09_23a (5)

Share Button
Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!