ភ្នំពេញ ៖ បុរសម្នាក់ពិតជាចិត្តធ្ងន់មែន អាចនិយាយបានថាស្រដៀងព្រះវេស្សន្ត ព្រោះលោកអាចទ្រាំខាំមាត់ អត់ធ្មត់ទប់កំហឹងបាន សុខចិត្តទ្រហោយំ នៅពេលឃើញប្រពន្ធនៅជាមួយប្រុសផ្សេងក្នុងបន្ទប់។
ហេតុការណ៍ ភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង១២៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅហាងម៉ាស្សាកោសជប់មួយកន្លែង យីហោ “ម៉ាស្សាកោសជប់លេខ៥៩” គល់ស្ពានអាកាសស្ទឹងមានជ័យ(ខាងត្បូង ) លើកំណាត់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសជាប្តី មានឈ្មោះ អុល ពេជ្រ អាយុ២៩ឆ្នាំ មុខរបរ រត់កង់បី និងលក់សណ្ដែកដី ស្នាក់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានអោយដឹងទាំងទឹកភ្នែកថា ព្រោះតែជីវភាពក្រីក្រ លោកសុខចិត្តឲ្យប្រពន្ធធ្វើជានារីម៉ាស្សាកោសជប់ (ដូចទុកប្រពន្ធក្នុងមាត់ខ្លា) ហើយខំរត់កង់បីមួយថ្ងៃៗ មិនមានពេលសម្រាកគ្រប់គ្រាន់ផង ដើម្បីរកលុយចិញ្ចឹមគ្រួសារ។
យប់នេះត្រលប់មកពីរត់កង់បីវិញ ឆ្លៀតចូលយកលុយឲ្យប្រពន្ធទុក តែនឹកស្មានមិនដល់គ្រប់យ៉ាងបែរជាធ្វើឲ្យគាត់ចង់ដាច់ផ្ងារ ព្រោះពេលឡើងទៅដល់មុខបន្ទប់ ស្រាប់តែលឺសម្លេងស្រែកថ្ងូរពេញៗត្រចៀក ហើយក៏បើកទ្វារទៅឃើញប្រពន្ធកំពុងរួមរ័កគ្នាយ៉ាងស្រើបស្រាលជាមួយប្រុសផ្សេងស្ដែងៗនឹងភ្នែក ស្ទើរគាំងបេះដូង ធ្វើអ្វីមិនចេញ បានត្រឹមទ្រហោយំ ហួសចិត្ត ធ្វើអ្វីមិនកើត។
សូមបញ្ជាក់ថា ស្ត្រីជាប្រពន្ធមានឈ្មោះ ស្រី លីន អាយុទើបតែ២៣ឆ្នាំ មុខរបរ ម៉ាស្សាកោសជប់នៅផ្ទះកើតហេតុខាងលើ អ្នកទាំងពីរចាប់ដៃគ្នាសាងជីវិតគូមក មានចំណងដៃបានកូនប្រុសចំនួន២នាក់ (ម្នាក់អាយុ៤ខែ)។
ក្រោយឃើញហេតុការណ៍ បុរសរងគ្រោះផ្លូវចិត្តថ្បិតប្រពន្ធនៅជាមួយប្រុសផ្សេងនោះ បានស្រែកខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះមកជួយអន្តរាគមន៍ កុំឲ្យមានការភ្ញាក់ផ្អើលរំខានដល់ការរស់នៅរបស់អ្នកដទៃ ទើបព្យាយាមលួងលោមបុរសជាប្ដីឲ្យទៅប៉ុស្តិ៍រងចាំ ភាគីប្រពន្ធទៅចរចាជាមួយគ្នាជិត២ម៉ោង បុរសជាប្តីនៅតែមិនព្រមទៅប៉ុស្តិ៍ ហើយសុំ អង្គុយចាំប្រពន្ធបើកទ្វារចេញមកជួប សួរនាំសម្រួលគ្នាវិញ៕