ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ល្បីថាមានទូរហ្គេមបាញ់ត្រីក្រោមដីនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ទីតាំងទូរហ្គេមបាញ់ត្រីក្រោមដី កំពង់បង្វក់ក្មេងៗ ដោយគ្មានសមត្ថកិច្ចណាហ៊ាន​ចុះបង្ក្រាបឬចុះបិតទីតាំងនេះបានឡើយ។ ទីតាំងហ្គេមបាញ់នេះ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លើង) ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា ទាំងយប់ទាំងថ្ងៃ នៅកន្លែង ខាងក្រោមផ្ទះថ្មហ្គេមបាញ់ត្រី និងច្រកចូលផ្លូវក្រោមដី ដែលជាទីតាំងដ៏សំខាន់​សម្រាប់ក្រុមអ្នកចែកចាយគ្រឿងញៀន ទៀតផង។

ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ ជាពិសេសក្មេង​ស្រីៗដែលពួកគាត់មកពីធ្វើការយប់ ធ្វើឲ្យកូនចៅរបស់ពួកគាត់មានការភិតភ័យ។

គួររំលឹងផងដែរថា សម្តេចក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ និងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ បានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុង​រាជធានីភ្នំពេញ៕

3E4B9F4A-7627-4B64-B4AD-6BCAE15CABE8

D07AD60F-7AEB-419D-89A9-399C8498D263

 

Share Button
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!