ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឃាត់ខ្លួនឪពុកចុងចាប់រំលោភកូនប្តីដើម រហូតមានផ្ទៃពោះ៧ខែ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅដោះស្រាយតាមនិតិវិធី ​នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​៨និង៣០នាទីព្រឹក ក្រោយពីលោកតា និងម្តាយរបស់ជនរងគ្រោះទ្រាំមិនបាន ​បានចាប់ខ្លួនជនសង្ស័យ​ដែលជាប្តីចុង ប្រគល់ឲ្យសមត្ថកិច្ចដោយ​ផ្ទាល់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខេង ហាន អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកស៊ិនទ្រី ជាឪពុកចុង។ ចំណែកជនរងគ្រោះឈ្មោះ ខ.ស.ផ ភេទស្រី អាយុ១៦ឆ្នាំ ជាកូនប្តីដើម។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ដែលមានជនរងគ្រោះ កំពុងដេកនៅក្នុងផ្ទះ( ចំនុចកើតហេតុ) ជាមួយប្អូនតូចៗចំនួន២នាក់ និងជនសង្ស័យត្រូវជាឪពុកចុង (ដែលជាប្តីក្រោយរបស់ម្តាយជនរងគ្រោះ) ស្របពេលដែលម្តាយរបស់ជនរងគ្រោះមិននៅផ្ទះ ពេលនោះជនសង្ស័យបានទៅចាប់សង្កត់ពីលើជនរងគ្រោះខ្ទប់មាត់គម្រាមសម្លាប់ បើសិនជនរងគ្រោះស្រែក រួមធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន០៣លើក រួចជនសង្ស័យបាន ចាប់ជនរងគ្រោះរំលោភជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ទើបជនសង្ស័យឈប់ចាប់ជនរងគ្រោះរំលោភសេពសន្ថវៈ ដោយជនរងគ្រោះមានផ្ទៃពោះចំនួន០៧ខែ។

រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយនិងជីតាបង្កើតរបស់ជនរងគ្រោះសួរជនរងគ្រោះដឹងរឿងជនសង្ស័យចាប់រំលោភជនរងគ្រោះរហូតដល់មានផ្ទៃពោះ០៧ខែ ទើបដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ជីតា និងម្តាយបាននាំជនរងគ្រោះមកដាក់ពាកបណ្តឹង និងនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

b60c703a-6be8-41a5-a13d-75a7d3b18605

 

Share Button
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!