ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឆេះឃ្លាំងស្តុកសម្ភារៈជាន់ផ្ទាល់ដីក្រោមផ្សារទំនើប The Olympia Mail អាជ្ញាធរប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៤០គ្រឿង

ភ្នំពេញ ៖រថយន្តពន្លត់អគ្គីភ័យ៤០គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលឆេះសម្ភារៈ​ជាន់ផ្ទាល់ដីនៃអគារការដ្ឋានដែលកំពុងសាងសង់ខាងក្រោយផ្សារទំនើប The Olympia Mail។ហេតុការណ៍នេះ កើតឡើងងនៅម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅ ជាប់នឹងស្តាតអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ដែលចុះអន្ដរាគមន៍ដោយផ្ទាល់ ជាមួយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងអ្នកគ្រប់គ្រងផ្សារទំនើប The Olympia Mall បានប្រាប់ឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូង មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺផ្ដើមចេញពីជាងផ្សាដែក ក្នុងឃ្លាំងស្ដុកសម្ភារ ហើយខ្ទាតកម្ទេចភ្លើងទៅប៉ះជាមួយកេសស្នា និងខ្សែភ្លើងនៅក្បែរនោះ ទើបបង្កជាអគ្គិភ័យតែម្ដង។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបន្ដទៀតថា នៅពេលមានភ្លើងឆេះភ្លាមៗ ក្រុមជាងដែលកំពុងតែផ្សាដែកនោះ បាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យបាញ់ដែរ ប៉ុន្ដែមិនអាចគ្រប់គ្រងស្ថានការបាន ហើយពួកគេបានគេចចេញពីកន្លែងឆេះ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចមកជួយអន្ដរាគមន៍ភ្លាមៗ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបន្ថែមទៀតថា សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ សមត្ថកិច្ចមានផលលំបាកយ៉ាងខ្លាំង ព្រោះតែស្ថានភាពបន្ទប់មានបណ្ដោយវែង ហើយស្ថានភាពឆេះនោះទៀតសោត គឺសុទ្ធតែកេសស្នា និងខ្សែភ្លើង ដែលធ្វើឲ្យផ្សែងឈួលខ្លាំង ពិបាកក្នុងការដកបង្ហើមពេលចូលសង្គ្រោះ៕

67619260_760563361025592_2478745829771313152_n

67713936_760563337692261_3229659263055953920_n

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!