ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កម្ពុជា និងបារាំង ជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា កាលពីកន្លងទៅបានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។

ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រីបានផ្តល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ។

លោក ថោង ខុន និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត៕

67397865_2353739844720814_3542599165882138624_n

67791140_2353739748054157_177100154657046528_n

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!