ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ជនជាតិចិនមិនគោរពច្បាប់ចរាចរណ៍ធ្វើឲ្យពលរដ្ឋខ្មែរភ័យខ្លាចការធ្វើដំណើរតាមដងផ្លូវ

ភ្នំពេញ ៖ ការបើកបររបសរបស់ជនជាតិចិននៅកម្ពុជាបានធ្វើអោយប្រជាជនខ្មែរមានការព្រួយបារម្ភ និងភ័យខ្លាច ដោយសារតែការបើកបរនោះ លឿនហួសកំណត់ហើយមិនគោរពច្បាប់ចរាចរណ៍ទៀតផង ជនជាតិចិនខ្លះ បង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហើយ ហ៊ានឈ្លោះជាមួយសម្ថកិច្ចនរបាលទៀតផង។

ជាក់ស្តែង នៅមុខផ្សារទួលគោក កាលពីយប់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បើករថយន្ត CELICA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-1058 បោះពួយក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយផ្ទាំង ចំណែករថយន្តខ្ទាតក្រឡាប់ផ្ងារ​ជើងឡើងលើ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយ​គ្រឿង ម៉ាក TOYOTA CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-1058 ធ្វើដំណើរតាមផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាង​ឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់​ចំណែករថយន្ត​បង្កក្រឡាប់ផ្ងារជើងឡើលើច្រង៉ាង ជាប់អ្នកបើកបរក្នុងកាប៊ីន តែត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ និងមិនមានរងរបួសអ្វីទេ រួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ​ធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកនៅ​ការិយាល័យ​​ចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

photo_2019-08-05_09-50-57

photo_2019-08-05_09-51-00

Share Button
Filed in: គ្រោះថ្នាក់ ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!