ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

Swift News ជ្រើសរើស​បុគ្គ​លិ​ក ១២នាក់ក្នុងវិស័យព័ត៌មាន

​ភ្នំពេញ៖ តាមការផ្សាយរបស់គេហទំព័រក្រុមហ៊ុន​សាជីវកម្ម​ព័ត៌មាន Swift News Group ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ទាំង​ពីរភេទ ចំនួន ១២​នាក់ ឲ្យ​បម្រើ​ការងារ​ជា​បុគ្គលិក​ពេញ​ម៉ោង នៅ​អង្គភាព​សារព័ត៌មាន​អេឡិចត្រូនិក Swift News និង​ទូរទស្សន៍​អន​ឡាញ Best TV​។ ផុតកំណត់​ការទទួល​ពាក្យ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​

​ឱកាស​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន ទាំង ១២ នាក់ ដែល Swift News ប្រកាស​ជ្រើសរើស នាពេលនេះ សម្រាប់​តំណែង និង​តួនាទី​ភារកិច្ច ដូចខាងក្រោម​៖
១-​អ្នកសរសេរ​ព័ត៌មាន​ទូទៅ ចំនួន ៤​នាក់​
២-​អ្នកសរសេរ​ព័ត៌មាន​សេដ្ឋកិច្ច ចំនួន ២​នាក់​
៣-​អ្នករាយការណ៍​ផ្សាយ​តាម Best TV និង Facebook ចំនួន ២​នាក់​
៤-​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា IT ចំនួន ២​នាក់​
៥-​ផ្នែក​ទីផ្សារ ចំនួន ២​នាក់​

​ក្រុមហ៊ុន​សាជីវកម្ម​ព័ត៌មាន Swift News Group មាន​គោលបំណង​ផ្តល់ឱកាស​ដល់​យុវជន យុវនារី​កម្ពុជា បញ្ចេញ​សមត្ថភាព ចំណេះដឹង និង​ទេពកោសល្យ ដើម្បី​កសាង​អាជីព ក្នុង​វិស័យ​សារព័ត៌មាន​។ ចំពោះ​ប្រាក់បៀវត្សរ៍ គឺអាច​ចរចា​បាន​តាម​ជាក់ស្តែង​។​

​សេចក្តីជូនដំណឹង បាន​លើកឡើងថា បេក្ខជន និង​បេ​ក្ខ​នារី ដែល​ចាប់អារម្មណ៍​ចំពោះ​ការងារ​វិស័យ​សារព័ត៌មាន​ទាំង ១២ កន្លែង​នេះ សូម​បញ្ជូន​ជីវប្រវត្តិ​រូប​សង្ខេប មកកាន់​អង្គភាព​សារព័ត៌មាន Swift News Group តាមរយៈ Email: info.swiftnews@gmail.com ឬ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 089 838 333៕​

IMG_9709

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!