ខេត្តមណ្ឌលគិរី៖ បញ្ហាទំនាស់ដីធ្លីកើតឡើងជាបន្តបន្ទាប់ក្រោយពីហាងឆេងដីនៅក្នុងខេត្តនេះមានតម្លៃខ្ពស់ ទៅតាមស្ថានដីប្រភេទភ្នំ ប្រភេទដីសាងសង់លំនៅដ្ឋាន និងដីចំការជាដើម។
ជម្លោះនេះបានកើតឡើងរវាងអ្នកទិញជាមួយអ្នកដែលអាស្រ័យផល គឺបងប្អូនជនជាតិដើមភាគតិច ព្រោះមានជនឆ្លៀតឱកាសបានដើរចង្អុលដីរបស់បងប្អូនជនជាតិដើមភាគតិចកំពុងអាស្រ័យផលថាជាដីរបស់ខ្លួន។
ក្រោយពីបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងឃុំដាក់ដាំ បានដឹងរឿងនេះ ក៏ធ្វើការតវ៉ា ដោយសារតែអ្នកទិញមានឯកសារទិញលក់ត្រឹមត្រូវ ការតវ៉ារបស់ពួកគាត់មិនមានប្រសិទ្ធិភាព ពួកគាត់សង្ឃឹមថាអាជ្ញាធរមូលដ្ឋាន និងរកដំណោះស្រាយអោយពួកគាត់។
ជាក់ស្តែងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលពូកគាត់បានអាស្រ័យផលនៅលើដីចំការរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ ថ្មីៗនេះគាត់ដឹងថាដីរបស់ត្រូវបានគេលក់តាំងពីឆ្នាំ២០០៤ ដោយមានឯកសារទិញលក់ ចុះហត្ថលេខាដោយអាជ្ញាធរមូដ្ឋាន ធ្វើអោយពួកគាត់កើតទុក្ខមិនសុខចិត្តធ្វើការតវ៉ា អោយអាជ្ញាធរមូលដ្ឋានរកដំណោះស្រាយអោយពួកគាត់ ។
ក្នុងបញ្ហាជម្លោះអ្នកដែលបានទិញដីនោះយកជម្រៅកន្ទុយដី ប៉ះនឹងដីចំការបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច។
បើតាមការលើកឡើងរបស់ជនជាតិដើមភាគតិច កន្លងមកពួកគាត់អាស្រ័យផលជាចំការវិលជុំ ហើយមិនចេះអក្សរ ពុំដឹកច្បាប់ទំលាប់ស្តីពីការចុះបញ្ជីដីធ្លី រឺធ្វើប្លង់កម្មសិទ្ធ ដោយហេតុនេះហើយ ធ្វើអោយពួកគាត់បាត់បង់ដីដែលបានអាស្រ័យផលជាយូរឆ្នាំមកហើយ។
ពួកគាត់អោយដឹងបន្ថែមថា មានតែអាជ្ញាធរទេ ដែលអាចរកដំណោះស្រាយណាមួយអោយពួកគាត់ កុំអោយពួកគាត់រងការអយុត្តិធម៏ ចំការដែលខ្លួនឯងធ្លាប់អាស្រ័យផលត្រូវគេដកហូត ដោយសារជនឆ្លៀតឱកាសលួចយកដីរបស់ពួកគាត់ទៅលក់អោយគេ។
ពាក់ព័ន្ធទៅការលើកឡើងរបស់បងប្អូនជនជាតិដើមភាគតិច ភ្ញាក់ងារយើងនឹងផ្សាយបន្តនៅលេខក្រោយទៀត តើអាជ្ញាមូលដ្ឋានគាត់ដោះស្រាយយ៉ាងណា ពាក់ព័ន្ធទៅនឹងការតវ៉ារបស់ពួកគាត់៕