ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃបញ្ជាការកងខេមរភូមិមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ និងការបង្រ្កាបបទល្មើសព្រៃឈើ កិច្ចប្រជុំនេះបានប្រព្រឹត្ត នាព្រឹកថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី កងបម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
បើយោងទៅតាមរបាយការណ៍ស្តីពីការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីមានចំនួន១០ក្រុមហ៊ុន ក្រោយពីគណៈកម្មការជាតិចុះធ្វើការស្រាវជ្រាវមានក្រុមហ៊ុនចំនួន០៨ដែលល្មើសច្បាប់ទី១ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ កាប់ប្រមូលឈើក្រៅដែនភូមិសាស្រ្ត គ្រឿងចក្រចំនួន០៣គ្រឿងមិនមានសញ្ញាសម្គាល់របស់រដ្ឋបាលព្រៃឈើ និងលួចលាក់រថយន្តប៉ាកុងចំនួន០៤គ្រឿងក្រៅបរិវេណក្រុមហ៊ុន ព្រមទាំងឈើល្មើសចំនួន១០៩ម៉ែត្រគិប៤២៧ ទី២ក្រុមហ៊ុនយ៉ាងចាវ លាក់បាំងវត្ថុតាងកប់ឈើក្នុងដី ឈូសឆាយផ្តាច់ផ្លូវ កាប់ប្រមូលឈើក្រៅដែនភូមិសាស្រ្ត គ្រឿងចក្រចំនួន០២គ្រឿងគ្មានលិខិតអនុញ្ញាតរឺស្លាកសញ្ញាសំគាល់ ឈើល្មើសច្បាប់ចំនួន១៣៤៨ម៉ែត្រគិប២៧៩ ទី២ក្រុមហ៊ុនថាច់វូដ កាប់ប្រមូលឈើក្រៅដែនភូមិសាស្រ្ត គ្រឿងចំនួន០៥គ្រឿងគ្មានលិខិតអនុញ្ញាតរឺស្លាកសញ្ញាសំគាល់ ឈើល្មើសច្បាប់ចំនួន៣៤១៨ម៉ែត្រគិប៧១៧ ទី៤ក្រុមហ៊ុនវិជ្ជរីលាក់បាំងវត្ថុតាងលាក់ឈើនៅក្នុងព្រៃ កាប់ប្រមូលឈើក្រៅភូមិសាស្រ្ត លួចវត្ថុតាំងឈើដែលសមត្ថកិច្ចថ្នាក់ក្រោមជាតិបានបង្រ្កាបដកហូត ម៉ាស៊ីនអាឈើ(CD-4)បញ្ឈរនឹងផ្តេកចំនួន៨គ្រឿង ម៉ាស៊ីនផលិតវីនៀ០១ឈុត និងរណាច្រៀកបញ្ឈរចំនួន០៦គ្រឿង គ្រឿងចក្រ និងរថយន្តប៉ាកុង០៨គ្រឿងគ្មានលិខិតអនុញ្ញាតរឺស្លាកសញ្ញាសំគាល់ ឈើល្មើសច្បាប់ចំនួន១៣០៤ម៉ែត្រគីប៦០០
ទី៥ក្រុមហុនណេងណា ច្រឿងចក្រចំនួន០៧គ្រឿង(ខូច)គ្មានលិខិតអនុញ្ញាតរឺស្លាកសញ្ញាសំគាល់ ម៉ាស៊ីនអាឈើ(CD-4)ចំនួន០៥គ្រឿង និងម៉ាស៊ីនអារច្រៀកឈើចំនួន០៧គ្រឿង ឈើមិនទាន់បង់ពន្ធ១៩៤៩ម៉ែត្រគិប០៩៧ ទី៦ក្រុមហ៊ុន ស្រ៊ុនម៉េងលាង កាប់ប្រមូលឈើក្រៅដែនភូមិសាស្រ្ត ម៉ាស៊ីនអារឈើចំនួន២កន្លែងត្រូវបានរុះរើគ្មានច្បាប់អនុញ្ញាត ឈូសឆាយក្រៅតំបន់សម្បទានដីសង្គមកិច្ចប្រមាណ១០០ហិកតា ឈើល្មើសច្បាប់ចំនួន៤៨៨ម៉ែត្រគិប០៦៧ ទី៧ក្រុមហ៊ុនផេស៊ីហ្វិកហ្រ្គេន កាប់ប្រមូលឈើក្រៅដែនភូមិសាស្រ្ត រថយន្តកែឆ្នៃ និងម៉ាស៊ីនគោយន្តចំនួន០៥គ្រឿងគ្មានស្លាកសញ្ញាសំគាល់ រណាថាសច្រៀកឈើចំនួន០៥គ្រឿង ម៉ាស៉ីនអារឈើ២៨គ្រឿង និងតាបច្រៀកឈើចំនួន០១គ្រឿងគ្មានច្បាប់អនុញ្ញាត ឈើល្មើសច្បាប់ចំនួន២១២ម៉ែត្រគិប២៧៦ និងកូនឈើចំរុះ៣៣៧ដើម ទី៨ក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនជាស្តែងមិនមានឈើ តែមានច្បាប់បង្កើតរោងម៉ាស៉ីនអារឈើក្រៅក្រុមហ៊ុនចម្ងាយ៣៨គីឡូម៉ែត្រ ប្រើប្រាស់ម៉ាស៉ីន(CD-4)បញ្ឈរចំនួន០២គ្រឿងលើសពីច្បាប់អនុញ្ញាត។
ចំពោះរោងសន្និធិ សិប្បកម្មកែឆ្នៃឈើ ទី១ខេត្តមណ្ឌលគិរីមានរោងសន្និធិ សិប្បកម្មកែឆ្នៃ០២កន្លែងនៅជិតព្រំដែនប្រទេសវៀតណាម មានលិខិតអនុញ្ញាត ដកហូតឈើចំនួន៩៨ម៉ែត្រគិប៩១១ ទី២ខេត្តក្រចេះ មានរោងសន្និធិ សិប្បកម្មកែឆ្នៃចំនួន០៩កន្លែងនៅជិតព្រំដែនប្រទេសវៀតណាម មានលិខិតអនុញ្ញាត ដកហូតឈើ២០១ម៉ែត្រគិប៨០០ ទី៣ខេត្តត្បូងឃ្មុំ មានរោងសន្និធិ ដេប៉ូឈើចែកចាយចំនួន០៦កន្លែងនោជិតព្រំដែនប្រទេសវៀតណាម មានលិខិតអនុញ្ញាត ដកហូតឈើចំនួន៧៧ម៉ែត្រគិប៧៨៨។
វិធានការច្បាប់ ទី១ឃាត់ខ្លួនជនសង្ស័យ១៥នាក់ក្នុងនោះខ្មែរ៥នាក់ ជនជាតិចិន៥នាក់ ជនជាតិវៀតណាម៤នាក់ ទី២បន្តអនុវត្តដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាចំនួន២២ដីកា ជនជាតិខ្មែរ១៤នាក់ ជនជាតិចិន២នាក់ ជនជាតិវៀតណាម៥នាក់ ទី៣ផ្អាកសកម្មភាពឈូសឆាយដឹកជញ្ជូន និងកាប់ប្រមូលផល អនុផលព្រៃឈើចំនួន៨ក្រុមហ៊ុនបណ្តោះអាសន្ន ទី៤ផ្អាកសកម្មភាពសន្និធិ និងសិប្បកម្មកែឆ្នៃឈើខាងលើចំនួន៣ខេត្ត ទី៥ដកហូតឈើចំនួន៩៣៦០ម៉ែត្រគិប៤៧១សសរ៤៧ដើម និងកូនឈើ៥៩៥ដើមប្រគល់អោយរដ្ឋបាល
ព្រៃឈើគ្រប់គ្រងរក្សាទុក ទី៦បំផ្លាញរថយន្តប៉ាកុងចំនួន៣៤គ្រឿង និងរៀបចំបំផ្លាញរថយន្តប៉ាកុងចំនួន២០គ្រឿងដែលផុតសុពលភាព ៕