ភ្នំពេញ៖ តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក របស់សាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសឲ្យមហាជនទៅទស្សនាដោយសេរី ក្នុងការសម្តែងសិល្បៈទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត។
ជាមួយគ្នានោះ ក៏មានការតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ជាដើម ។ ឮ
សូមបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យមវិចិត្រសិល្បៈ បឹងបាយ៉ាប៕