ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិនចូលមកវិនិយោគថែម​ទៀតនៅកម្ពុជា​

ភ្នំពេញ៖ ដើម្បីទាក់ទាញធុរជនចិនឲ្យចូលមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ក្រសួងពាណិជ្ជកម្មបាន ធ្វើការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងអំពាវនាវទៅដល់ធុរជនចិន កុំមានការព្រួយបារម្ភក្នុងការវិនិយោគឡើយ។

បង្ហាញជូនអ្នកវិនិយោគចិនខេត្តគួយចូវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា បានលើកឡើង អំពីសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងកំណែទម្រង់ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច, វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការបណ្តាក់ទុនបន្ថែមពីប្រទេសចិន លើវិស័យអទិភាព​សំខាន់ៗនៅកម្ពុជា។

ការបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព វេទិកាធុរកិច្ចកម្ពុជា-ថួឡឹ (ឈ្មោះភូមិក្នុងខេត្តគួយចូវ) ដែលរៀបចំឡើង នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន នៃប្រទេសទាំងពីរ។

photo_2019-08-12_16-15-46

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន ដារ៉ា បានជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានដំឡើងរហូតដល់កម្រិតកំពូលគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់តាំងពីនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ជាដើម។ល។

បន្ទាប់មក នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ឈួន ដារ៉ា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី លីងបូ លេខាធិការរងបក្សកុម្មុយនីស្ត និងជាអភិបាលទីក្រុងផានចូវ ដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តគួយចូវ ព្រមទាំងជំរុញការវិនិយោគទៅវិញទៅមក។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀត​នៅកម្ពុជា និងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា ជាមួយបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ជាការឆ្លើយតប ឯកឧត្តម លី លីងបូ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចែករំលែក​ព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាពទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងសក្តានុពល និងកាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា។ ឯកឧត្តមអភិបាលក្រុង ក៏បានសន្យាជួយជំរុញវិនិយោគិនទីក្រុងផានចូវ ឱ្យចូលមកស្វែងយល់អំពីសក្តានុពលកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌ នាពេលខាងមុខ៕

photo_2019-08-12_16-15-47

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!