ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុកកោះញែក ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី ១៥ ខែសីហានេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានអញ្ជើញចុះត្រួតពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុកកោះញែក ដែលនាពេលកន្លងមក បានរងការខូចខាត ដែលបណ្ដាលមក ពីជំនន់ទឹកភ្លៀង។

ក្នុងការចុះត្រួតពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានជំរុញ ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា យកចិត្តទុកដាក់ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែកថា ការខូចខាតដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនៅទូទាំងស្រុកកោះញែក ។ ក្នុងឃុំណងឃីលឹក ទឹកហូរច្រោះផ្លូវកន្លែងលូ និងស្ពានប្រវែង៤៨០ម៉ែត្រ ស្ពានដែកម៉ាឡេអូជីមាតហូរច្រោះសងខាងប្រវែង២០ម៉ែត្រ ប៉ើងបាត់ស្ពានដៃអូប្រវែង៣,៥ ម៉ែត្រចំនួន០២កន្លែង ប៉ះពាល់ដល់សន្ទូងស្រូវពង្រោះចំនួន៤៧២ហិកតា ដំឡូងមី ស្វាយចន្ទី ពោត និងសណ្ដែកចំនួន១៥០ហិកតា ងាប់គោចំនួន២ក្បាល នឹងបាត់អស់ចំនួន០៤ក្បាល ជ្រូកងាប់ចំនួន១ក្បាល និងបាត់អស់ចំនួន២០ក្បាល បាត់ទូកអស់ចំនួន០២គ្រឿង និងប៉ើងខ្ទមស្រែចំនួន០៣ខ្នង។

ចំណែកនៅក្នុងឃុំសុខសាន្ត ទឹកជំនន់ហូរដាច់ផ្លូវនៅភូមិកញ្ជ័រចំនួន២កន្លែងសរុបប្រវែង៥០០ ម៉ែត្រ និងហូរច្រោះលូប្រអប់ចំនួន០១កន្លែងនៅភូមិជីក្លប៕ដោយ៖សំ រេច

photo_2019-08-14_16-21-27 photo_2019-08-15_20-20-32 photo_2019-08-15_20-18-55

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!