ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

គណៈកម្មការថ្នាក់ជាតិ សហការជាមួយគណៈកម្មការថ្នាក់ខេត្ត ​ ​ចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ជ័ញស្តុក នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ព័ត៌មានបឋម កាលពីព្រឹកថ្ងៃទី១៦ខែសីហា ម្សិលមិញនេះ លោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ បរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ នគរបាលខេត្ត នគរបាលក្រសួង សហការជាមួយគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជ័ញស្តុក វិនិយោគអភិវឌ្ឍន៍លើវិស័យដំណាំកសិឧស្សាហកម្ម ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

បើតាមការលើកឡើងរបស់លោក សុក សេរ៉ានាយករងរដ្ឋបាលខេត្ត ឲ្យដឹងថា ការចុះត្រួតពិនិត្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជ័ញស្តុប ស្ថិត ក្នុងភូមិសាស្ត្រខាងលើ ដើម្បីត្រួតពិនិត្យទៅលើលិខិតអនុញ្ញាត និងឯកសារផ្សេងៗរបស់ក្រុមហ៊ុន ដែលចេញដោយរដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដូចជាឯកសារប៉េសេ ព្រមទាំងចុះផ្ទៀងផ្ទាត់ជាក់ស្ដែងនៅភូមិសាស្ត្រ ឈើ គ្រឿងចក្រ មធ្យោបាយផ្សេងៗ និងផលដំណាំកសិឧស្សាហកម្មនៅក្នុងក្រុមហ៊ុនផងដែរ។

លោក សុក សេរ៉ា បានបន្ថែមថា ជាលទ្ធផលដែលគណៈកម្មការទាំងពីរ បានចុះត្រួតពិនិត្យ នៅមិនទាន់ដឹងថាក្រុមហ៊ុនបានអនុវត្ត ទៅតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងណសនោះទេ  ទាល់តែគណៈកម្មការធ្វើការប្រជុំវាយតម្លៃនាពេលខាងមុខនេះទើបដឹងពីលទ្ធផល៕ ដោយ៖សំ រេច

photo_2019-08-17_12-05-03 photo_2019-08-17_12-05-04

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!