ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អាជ្ញាធរជាតិអប្សរា នឹងបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ទុប្រាសាទអង្គរវត្ត

តាមខ្លឹមសារនៃសេចក្ដីជូនដំណឹង របស់អាជ្ញាធរអប្សរា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បច្ចុប្បន្នមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ទប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ដែលសកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈ នៃរមណីយដ្ឋានអង្គរផងដែរ ។

សេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមថា កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះប៉ុន្តែ នៅតែមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួន មិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង ហើយក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ

អាជ្ញាធរជាតិអប្សរា សូមឱ្យបងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេលដាក់អង្រឹង និងសម្ភារផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដោយទុក រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្ដីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីបងប្អូនអាជីវករ និងភ្ញៀវទេសចរ នៅតែបន្តសកម្មភាពទាំងនេះ គណៈ កម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរ នឹងអនុវត្តវិធានការរដ្ឋបាល រឹបអូសសម្ភារទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ ។

គួររំលឹកថា វាលស្មៅមុនប្រាសាទអង្គរវត្ត បានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់សាធារណជនមួយចំនួន ដែលចូលចិត្តអង្គុយហូបអាហារជុំគ្នារាល់ពេលល្ងាចឡើង ខណៈដែលការពេញនិយមនេះ ធ្វើឱ្យក្រុមអាជីវករបានប្រជែងគ្នាដាក់កន្ទេល និងអង្រឹង ស្របទៅតាមតម្រូវការរបស់ភ្ញៀវ ៕

photo_2019-08-13_15-04-50 photo_2019-08-13_15-04-52 (2) photo_2019-08-13_15-04-52

Share Button
Filed in: ជីវិត និង​កំសាន្ត, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!