ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ ដែលបើកសម័យប្រឡងនាពេលខាងមុខនេះ

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០១៩ម្សិលមិញនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា២០១៨-២០១៩ សម័យប្រលង ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។

នាឱកាសនោះដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់សិស្សានុសិស្ស ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ខាងមុខនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានពិនិត្យលទ្ធភាព និងជួយសម្រួលរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សមកពីបណ្ដាក្រុងស្រុកដែលមានជីវភាពខ្វះខាតពុំមានលទ្ធភាពឬពិបាកក្នុងការរកកន្លែងស្នាក់នៅ។

លោកអភិបាលខេត្តមណ្ឌលគិរីបានបន្តថា សណ្ឋាគារដែលឲ្យសិស្សានុសិស្សស្នាក់នៅមានដូចជាសណ្ឋាគាររស្មីពេជ្រម៉ូតែលចំនួន ១៤បន្ទប់ សណ្ឋាគារមណ្ឌលគិរីចំនួន១០ បន្ទប់ សណ្ឋាគារពេជ្រទេវីចំនួន០៣បន្ទប់ សណ្ឋាគារអឿនសកុណាចំនួន០៨បន្ទប់ និងសណ្ឋាគារពេជ្រគីរីចំនួន១០បន្ទប់។

លោកអភិបាលខេត្តបានបន្តទៀតថា ដោយយោងលិខិតលេខ១៧០៩ ស.ជ.ណចុះថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការណែនាំដល់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកលោកស្រីម្ចាស់អាជីវកម្មសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាន អាហារដ្ឋាន និងម្ចាស់អាជីវកម្មថតចម្លងគ្រប់ប្រភេទនៅក្នុងក្រុងសែនមនោរម្យ ចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ ធានាបានយុត្តិធម៌ជូនបេក្ខជន និងជួយសម្រួលបន្ទុកដល់មាតាបិតាអាណាព្យាបាលសិស្ស គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងត្រូវរៀបចំកម្លាំងការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៅទីប្រជុំជនក្រុងសែនមនោរម្យ ចំពោះកម្លាំងសមត្ថកិច្ចត្រូវការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនៅមណ្ឌលប្រឡងទាំងពីរនៅក្នុងខេត្ត ព្រមទាំងរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូននិងការរក្សាទុកដាក់វិញ្ញាសានិងដុំកិច្ចការរបស់បេក្ខជននៅតាមគោលដៅក្នុងខេត្ត ចំពោះម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋានអាហារដ្ឋានទាំងអស់សូមជួយសម្រួលកុំដំឡើងថ្លៃនៅថ្ងៃទី ១៩ដល់ថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃប្រឡង ហើយអាជីវកម្មថតចម្លងមិនត្រូវថតចម្លងនូវសំណើឯកសារផ្សេងៗពាក់ព័ន្ធនឹងការប្រឡងឡើយ។

រីឯមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ត្រូវរៀបចំរថយន្តសង្គ្រោះ និងគ្រូពេទ្យប្រចាំការនៅមណ្ឌលប្រឡងដើម្បីជួយសង្គ្រោះដល់បេក្ខជនឬបុគ្គលិកអប់រំដែលមានបញ្ហាសុខភាពជាដើម៕

IMG_20190817_164955_792IMG_20190817_165001_339IMG_20190817_164955_792

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!