ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលស្រុកអូររាំងចេញមុខបកស្រាយបំភ្លឺពាក់ព័ន្ធទៅនិងការឈូសឆាយផ្លូវដីព្រៃរបស់រដ្ឋ និងចម្ការស្រល់

ខេត្តមណ្ឌលគិរី៖ លោក សៀក មុន្នីអភិបាលស្រុកអូររាំង បានធ្វើការបំភ្លឺមកគេហទំព័រយើងថាការឈូសឆាយធ្វើផ្លូវនៅក្នុងដីព្រៃរបស់រដ្ឋនិងចម្ការស្រល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ហើយផ្លូវមួយខ្សែនោះមានប្រវែងជាង១០គីឡូម៉ែត្រ តភ្ជាប់ពីឃុំដាក់ដាំ ទៅឃុំសែនមនោរម្យ ស្រុកអូររាំង ។

លោកអភិបាលស្រុកអូររាំងបានឲ្យដឹងបន្តថា ការស្ថាបនាផ្លូវខាងលើបានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច រីករាយក្នុងការទទួលយកសមទ្ធិផលថ្មីមួយនេះ ហើយប្រជាពលរដ្ឋទាំង២ឃុំ ដែលអាស្រ័យផ្លូវខាងលើនេះ មានដល់ទៅជាង១០០០គ្រួសារ និងពលរដ្ឋដែលចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់មានជាង២០០គ្រួសារ។

លោកថា ក្រោយធ្វើផ្លូវថ្មីនេះរួច នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ព្រោះកន្លងមកពួកគាត់ត្រូវធ្វើដំណើរតាមផ្លូវមួយទៀត ដែលឆ្ងាយជាងផ្លូវកំពុងស្ថាបនា រហូតដល់ទៅជាង៣០គីឡូម៉ែត្រ ។

លោកអភិបាលស្រុកអូររាំង ក៏សូមបកស្រាយថា ផ្លូវថ្មីនេះ គឺធ្វើឡើងដើម្បីតែបម្រើប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនដូចមតិមួយចំនួនយល់ច្រឡំថាផ្លូវនេះស្ថាបនាព្រោះតម្រូវការ បុគ្គលនោះទេ។

លោកបញ្ជាក់ទៀតថា ផ្លូវដែលកំពុងជួសជុលពង្រីកនេះ មានប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវក្រួសក្រហម ហើយជាកញ្ចប់ថវិកា ដែលលោកប្រមូលបានពីសប្បុរសជននានា មានខ្លះឧបត្ថម្ភជាសាច់ប្រាក់បានជាង១ម៉ឺនដុល្លា សប្បុរសជនខ្លះទៀត ឧបត្ថម្ភគ្រឿងចក្រសម្រាប់ស្ថាបនា និងឧបត្ថម្ភជាប្រេងម៉ាស៊ូតជាដើម។ លោក បន្តថា មិនយូរទេផ្លូវខាងលើនឹងកែសម្រួលរួចរាល់ អាចឲ្យពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួល។

ពាក់ព័ន្ធទៅនឹងការបកស្រាយរបស់លោកអភិបាលស្រុកអូររាំង ភ្នាក់ងារយើងនឹងធ្វើការផ្សាយបន្ត បើមានសេចក្តីរាយការណ៍មកថាការស្ថាបនាផ្លូវមួយខ្សែនោះមិនដូចការលើកឡើងរបស់លោកអភិបាលស្រុក៕

photo_2019-08-20_11-21-05 photo_2019-08-20_11-21-06 photo_2019-08-20_11-21-07 photo_2019-08-20_11-21-28

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!