ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលរងខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ លើកឡើងថាទិវាជនជាតិដើមភាគតិចពិភពលោក រួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ របស់កម្ពុជា

ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២០ ខែសីហានេះ នៅស្រុកកោះញែកបានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ក្រោមប្រធានបទ ភាសាជនជាតិដើមភាគតិច០៩ សីហា ២០១៩ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការដៃគូនានា សហគមន៍ និងប្រជាពលរដ្ឋប្រមាណជា៣០០នាក់ ។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្វពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេសជាតិ។

បន្ទាប់មកលោក អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា វប្បធម៏ អត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។

តាមការបញ្ជាក់ពីលោក យន់ សារ៉ោមប្រធានមន្ទីរអភិវឌ្ឍន៍និងជនបទខេត្តមណ្ឌលគិរីថា នៅក្នុងខេត្តមណ្ឌលគីរី មានជនជាតិដើមភាគតិចចំនួន០៨ជនជាតិ ហើយសព្វថ្ងៃជនជាតិដើមរស់នៅក្នុងខេត្តសរុបចំនួន៤០.២២៨នាក់ ប្រមាណជា៥០ភាគរយនៃចំនួនប្រជាជនរស់នៅក្នុងខេត្តមណ្ឌលគិរី។

លោកប្រធានមន្ទីរបន្តថា សហគមន៍ដែលទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គឺមានចំនួន៣៥សហគមន៍ និងសហគមន៍ដែលទទួលប័ណ្ណកម្មសិទ្ធិសមូលហភាពចំនួន៧ សហគមន៍ ហើយបងប្អូនជនជាតិដើមភាគតិចរស់នៅមានចំនួន១៥ខេត្តភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ចំពោះការរស់នៅរបស់ជនជាតិដើមភាគតិច គឺមានលក្ខណៈខុសៗគ្នាទៅតាមក្រុមជនជាតិដើមភាគតិចនីមួយៗ ដូចជា ការធ្វើស្រែចំការ ការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ការគោរពប្រពៃណីទំនៀមទំលាប់ ការសែនព្រេន និងការដឹកនាំតាមរបៀបប្រពៃណីជាដើម៕ដោយ៖សំ រេច

photo_2019-08-20_15-33-50 photo_2019-08-20_15-33-51 (2) photo_2019-08-20_15-33-51 photo_2019-08-20_15-33-52 (2) photo_2019-08-20_15-33-52 photo_2019-08-20_15-33-53

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!